កម្លាំងអធិការដ្នាននគរបាលស្រុកក្រូចឆ្មាឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

5910

ត្បូងឃ្មុំ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទ្រា និង ប៉ុស្តិ៍រដ្ឋបាលព្រែកអាជី ដោយមានកាសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ពាក់ព័ន្ធករណីរក្សាទុក និង ចែកចាយនូវសារធាតុញៀន ខុសច្បាប់ ។

នគរបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង ៣០ នាទី ថ្ងៃទី ១ ខែមិនា ឆ្នាំ ២០១៨ ត្រង់ចំណុចភូមិក្តុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លទ្ធផល កម្លាំង បានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់គឺ៖
ទី-១ ឈ្មោះ ហាក់ ឌឿន ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិក្ដុរក្រោម ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ជនសង្ស័យ
ទី – ២ ឈ្មោះ មាន មេឃ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូិទី ១ ឃ្មុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ច បានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាថ្នាំញៀនចំនួន ៩ កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ នឹង វត្ថុតាងសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនិតិវិធី ៕ សាន វិឡែម 2.3.2018

IMG-20180302-WA0047_1519971014237