កសិករភូមិឈេីទាលតូចសប្បាយរីករាយក្នុងការប្រមូលផលស្រូវប្រាំងដោយសារ ទិន្នផល និង តម្លៃស្រូវ ឡើងខ្ពស់ជាងឆ្នាំទៅមិញ

2666

ត្បូងឃ្មុំ៖ ប្រជាកសិករនៅក្នុងឃុំពាមជីលាំង និង ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមាណជាង ៣០០ គ្រួសារសប្បាយរីករាយ ក្នុងការប្រមូលផលស្រូវប្រាំងឆ្នាំនេះ ។ដោយសារឆ្នាំនេះទីផ្សារស្រូវប្រាំង មានតម្លៃខ្ពស់ជាងឆ្នាំទៅ គួរជាទីមោទនភាព ។

IMG-20180302-WA0034_1519962649173

លោក ហា រ៉ូន ជាប្រជាកសិករ រស់នៅក្នុងភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអោយដឹងថា កាធ្វើស្រែប្រាំងមុនដំបូងគេភ្ជួររាស់ដីអោយស្អាតរួចបង្ហូរទឹកចេញទើបយកគ្រាប់ស្រូវពូជត្រាំទឹកពន្លកតិចៗមកសាប រយៈពេលជាង ២០ ថ្ងៃទើបដកស្ទូង រយះពេល ២ ថ្ងៃសន្ទូងចាប់ឬសបូមទឹក ចូលត្រាំគល់ស្រូវ ថែទាំបោចស្មៅថែរទឹករហូតស្រូវធ្វើខ្លួនទើបដាក់ជីជំនួយគ្រាប់ស្រូវ និងជីលាមកគោ ពេលស្រូវចេញផ្លែទុំ ស្មើរល្អទើបចាប់ផ្ដើមប្រមូលផល ។

លោក ហា រ៉ូន បន្តទៀតថា គាត់ធ្វើស្រែប្រាំងលើផ្ទៃដីទំហំ ជាង ១ ហិកតាគាត់បានផលជាង ២ តោនគ្រាប់ស្រូវ ជារៀងរាល់ឆ្នាំ គាត់លក់បានជាង ១ លានរៀលក្នុង ១ រដូវ ។ ឆ្នាំនេះស្រូវដែលច្រូតរួចបោកបែនភ្លាមៗនៅក្នុងស្រែមានឈ្មួញកណ្ដាលមកទិញថ្លឹងភ្លាមៗ ទាំងស្រស់នៅក្នុងស្រែ ១គីឡូក្រាម តម្លៃ ៨០០ ៛ តែបើដឹក គ្រាប់ស្រូវយកទៅដល់ផ្ទះហាលថ្ងៃអោយស្ងួតលក់បាមតម្លៃ ៩៥០ ៛ ក្នុង១គីឡូក្រាម ។ ដោយឡែកកាលពីឆ្នាំទៅលក់បានតម្លៃត្រឹមតែ ៧០០ ៛ ទៅ ៧៥០ ៛ តែប៉ុណ្ណោះ ។

IMG-20180302-WA0029_1519962649277

លោក ហា រ៉ូន បន្តទៀតថា គាត់ក៏ដូចប្រជាកសិករក្នុងភូមិទាំងមូល មានក្ដីសប្បាយរីករាយណាស់ដោយឆ្នាំ នេះស្រូវដែលគាត់ផលិតបានមកលក់បានតម្លៃខ្ពស់ជាងឆ្នាំទៅ ។

លោក សេន យ៉ា មេភូមិឈេីទាលតូចបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន ២៧៨គ្រួសារ មានប្រជាពលរដ្ឋ ចំនួន ២០០គ្រួសារ ដែលបានធ្វេីស្រែប្រាំង នៅលេីផ្ទៃដី ជាង២០០ហិចតា ។ ក្នុងឆ្នាំនេះ ឃេីញបងប្អូនប្រជាកសិករប្រមូលផលស្រូវបានល្អជាងឆ្នាំទៅ ពោលគឺក្នុងដី១ហិចតា បានផលស្រូវ ២តោន លេីសឆ្នាំទៅ បេីប្រៀបធៀបឆ្នាំទៅក្នុង១ហិចតា បានផលតែ១តោនជាងបន្តិចទេ ។ ប្រជាកសិករនិយមដាំ ស្រូវប្រាំងមាន៣ប្រភេទ រួមមាន៖ ១.សែនពិដោ .២ពូជ៨៦ និងទី.៣គេហៅថា ស្រូវមិនស្គាល់ឈ្មោះ ស្រូវទាំង៣មុខនេះ ដាំតែក្នុងរយៈបីខែកសិករអាចប្តមូលផលបានហេីយ ៕ សាន វិឡែម 2.3.2018

IMG-20180302-WA0028_1519962649236

IMG-20180302-WA0029_1519962649277

IMG-20180302-WA0037_1519962649691

IMG-20180302-WA0011_1519962649955