និស្សិតខ្មែរ-ជប៉ុន ស្វែងយល់រួមគ្នាពីសកម្មភាពកីឡានៅសាលាបឋមសិក្សាបាក់ទូក

696

ភ្នំពេញ:  នៅព្រឹកថ្ងៃទី២មីនាក្រុមនិស្សិតទាំង២ប្រទេសនេះបានចុះទៅសាលាបឋមសិក្សាបាក់ទូកដែលនៅទីនោះពួកគេបានជួបជាមួយគ្រូអប់រំកាយ គ្រូកីឡាប្រចាំសាលា បានជួបជាមួយកីឡាករ-កីឡាការិនីរបស់សាលា និង ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់សិស្សចំពោះប្រភេទកីឡា ។ បេសកកម្មនេះក៏ជាផ្នែកមួយបណ្ដុះបណ្ដាលនូវគំនិតធ្វើការជាក្រុម និង ធ្វើឲ្យពួកគេចេះរៀបចំព្រឹត្តិការណ៍កីឡាឲ្យស្របទៅតាមចំណង់ចំណុលចិត្តរបស់សិស្ស ។

បន្ទាប់ពីស្វែងយល់ពីអារម្មណ៍សិស្សចំពោះប្រភេទកីឡានៅសាលាបឋមសិក្សាបាក់ទូកហើយនោះនិស្សិតទាំង២ ប្រទេសត្រូវរួមគ្នារៀបចំសកម្មភាពកីឡានៅពហុកីឡដ្ឋានជាតិអូឡាំពិកហើយសិស្សសាលាបឋមសិក្សាបាក់ទូកចំនួនពី៦០ទៅ៩០នាក់នឹងត្រូវចូលរួមលេងកីលានៅទីនោះតែម្ដង ។

នេះជាសកម្មភាបបំផុសសិស្សានុសិស្សឲ្យចាប់អារម្មណ៍លេងកីឡា និង យល់ពីតម្លៃនៃកីឡា ។ តាមរយៈការសម្ភាសផ្ទាល់នោះសិស្សានុសិស្សភាគច្រើនចូលចិត្តលេងកីឡាបាល់ទាត់ បាល់បោះ និង បាល់ទះ ។

photo_2018-03-02_10-37-07