រឿង សារ័ត្ន និង ធន ចាន់តាក់ ណាត់អ្នកប្រដាល់ថៃ លើសង្វៀនកណ្ដាប់ដៃដែក

2926

ភ្នំពេញ: ក្នុងខណៈដែលការប្រកួតដណ្ដើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកលើសង្វៀនCNC វេលាថ្ងៃត្រង់ថ្ងៃទី៤មីនា អ្នកប្រដាល់កម្ពុជា២រូបគឺរឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ និង អ្នកប្រដាល់ធន ចាន់តាក់សមាគមប្រដាល់ក្រសួងការពារជាតិនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ ។

សារ័ត្នដែលមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៦៣ដង ចាញ់២២ដងស្មើពិន្ទុ ៥ ដង និង វាយគូប្រកួតឲ្យសន្លប់បាន១១ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះRongkeat Keatprakphat ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

Rongkeat Keatprakphat គេមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៧១ដង ចាញ់២០ដងស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកទេមិនដឹងថានរណាមានសមត្ថភាពដណ្ដើមជ័យជំនះនោះឡើយ ។

Reung-Sarath-Rongkeat [800x600]

ចំពោះធន ចាន់តាក់ដែលមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៤៩ដង ចាញ់១០ដង និងស្មើពិន្ទុ ៣ដងនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃYorth Phit Ek ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

នេះជាឱកាសដ៏កម្រមួយដែលចាន់តាក់បានប្រកួតជាមួយអ្នកប្រដាល់បរទេសហេតុនេះប្រសិនបើគេបានឈ្នះគេនឹងមានឱកាសច្រើនបន្ថែមទៀតដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេស ។ Yorth Phit Ek គេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៥៦ដង ចាញ់១៨ដងស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់១៨ដង ។ទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នានរណាមានសំណាងល្អ ?

Thun-Chantak-Yorth-Phit-Ek [800x600]