ស្ត្រីសត្វនាគប្រែភាពពីបុរសភេទមានបំណងចម្លែកក្នុងឆាកជីវិត

2338

អ្នកស្រីEva Tiamat Medusaមកពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានចំណាយប្រាក់ដល់ទៅ ៦០ ០០០ដុល្លារដើម្បីកែប្រែភេទពីបុរសមកជាស្ត្រីវិញនិងបានចាក់សាក់លើខ្លួនប្រាណឡើង សុះសាច់ជារូបសត្វនាគមើលទៅគួរឲ្យញញើតមែនទែន។

image

តាមពិតទៅអ្នកស្រីEvaកាលនៅជា មនុស្សប្រុសគាត់មានឈ្មោះថាRichard Hernandez ប៉ុន្តែការឆ្លងវីរុសហ៊ីវបានផ្លាស់ប្តូរខ្សែជីវិត គាត់ឲ្យកែភេទមកជាស្ត្រីវិញ។ បច្ចុប្បន្ននេះEvaមានវ័យ៥៦ឆ្នាំហើយ ដោយគាត់បានប្រកាសថារូបគាត់គឺជាមនុស្សដែលបានកែប្រែរូបរាងដើមពីធម្មជាតិកំណើតច្រើនជាងគេបំផុតនៅក្នុង លោកយើងនេះ។ ដោយមានការចាក់សាក់ពាសពេញទាំងអស់នៅលើដងខ្លួន ថែមទាំងបណ្តុះក្តោងច្រមុះឲ្យវែង កាត់ស្លឹកត្រចើកឲ្យខ្លី និងច្រៀអណ្តាតឲ្យព្រែកជា២មើលទៅគឺជាសត្វ នាគមួយក្បាលគួឲ្យខ្លាច។

ហេតុអ្វីបានជាយ៉ាងដូច្នេះ? Evaបាននិយាយប្រាប់គេឯងគ្រប់គ្នាថា គឺវីរុសហ៊ីវដែលបានចម្លងចូលមកក្នងខ្លួនរបស់គាត់បានចាប់បង្ខំឲ្យគាត់ធ្វើដូច្នេះ ហើយគាត់ មិនចង់ស្លាប់ទៅវិញក្នុងនាមជាមនុស្សម្នាក់ទេ ប៉ុន្តែចង់ស្លាប់ក្នុងនាមជាសត្វ ។ គឺជាសត្វនាគ មួយក្បាលវិញ៕

image

image

image

image

image

image