ជម្រើសអ៊ីតាលីចង់បានលោក Conte ត្រឡប់មកដឹកនាំវិញ

652

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីតាលី បាននិងកំពុងពិចារណាចង់ទាក់ទងយកគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea ទៅដឹកនាំជម្រើសជាតិអ៊ីតាលីម្តងទៀត។

antonio-conte-press-conference-pre-arsenal.img

លោក Alessandro Costacurta បានប្រាប់ទៅសារព័ត៌មានមួយថា គាត់មិនទាន់សម្រេចចិត្តថានរណានឹងមកដឹកនាំជម្រើសជាតិអ៊ីតាលីទេ តែគាត់គិតថា លោក Antonio Conte គឺជាបេក្ខជនដ៏សាកសមបំផុតសម្រាប់ការងារនេះ។

ការចង់បានលោក Conte ទៅបង្វឹកជម្រើសជាតិអ៊ីតាលីនេះ បានធ្វើឡើងក្រោយពីគ្រូបង្វឹកជម្រើសជាតិចាស់ លោក Gian Piero Ventura មិនអាចដឹកនាំអ៊ីតាលីឲ្យមានកៅអីទៅលេងនៅព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ីឆ្នាំនេះ ដោយលោក Ventura ត្រូវបានសហព័ន្ធបណ្តេញចោលក្រោយពីមិនព្រមចុះចេញពីតំណែង។

antonio-conte-italy_3443754