នគរបាលខណ្ឌឬស្សីកែវបង្ក្រាបជាក់ស្តែងមុខសញ្ញាជួញដូរគ្រឿងញៀននិងហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ទៀត 

2745

រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង២៣ និង៣០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ និងខណ្ឌឬស្សីកែវ បានបើករង្វង់កិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ចំពោះមុខសញ្ញាជួញដូរគ្រឿងញៀន នៅក្នុងទីតាំងលបលួចបើកលេងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានបង្ក្រាបព្រមៗគ្នាក្នុងពេលតែមួយចំនួន០២ទីតាំងផ្សេងៗគ្នា ស្ថិតនៅចំណុចសំណង់មិនរៀបរយជួរមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ខណ្ឌឬស្សីកែវ ក្នុងនោះចំពោះតំបន់សំណង់មិនរៀបរយខាងលើ កន្លងមកត្រូវបានអធិការដ្ឋានស្រាវជ្រាវឃើញ នឹងបើកការបង្ក្រាបជាបន្តបន្ទាប់ តែសមាសភាពទាំងនេះ នៅតែបន្តភាពអសកម្មដោយផ្អាកសកម្មភាពលេងពេលថ្ងៃ បង្វេរមកលបលួចបើកលេងពេលយប់វិញ ប៉ុន្តែជាវិធានការជំនាញ សមត្ថកិច្ចយើងបានធ្វើការកំណត់ នឹងត្រួតពិនិត្យជាប់ជាប្រចាំចំពោះទីតាំងដែលធ្លាប់បានបង្ក្រាបកន្លងមក ករណីដែលមានសកម្មភាពសមត្ថកិច្ចយើង នឹងបើកការបង្ក្រាបភ្លាមៗតែម្តង ។ ជាលទ្ធផលក្នុងរង្វង់កិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖ ១/ឈ្មោះ សៅ វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ(ជួញដូរ នឹងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។ ២/ឈ្មោះ អេង ណា ភេទប្រុស អាយុ ១៥ឆ្នាំ (ប្រើប្រាស់ នឹងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។ ៣/ឈ្មោះ ចាន់ ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ (ប្រើប្រាស់ នឹងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។

វត្ថុតាងដកហូតរួមមាន៖ ១/ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំល្មម។ ២/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ៣/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។ ៤/ទូហ្គេមបាញ់ត្រីចំនួន២គ្រឿង។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត បាននឹងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី និងជាទិសដៅបន្តអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិបាលរាជធានី និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងករនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ខិតខំបន្តធ្វើការស្រាវជ្រាវ ដើម្បីបង្ក្រាបជាប្រចាំ៕

Image may contain: 2 people, people sitting

Image may contain: 2 people, people sitting

Image may contain: one or more people, people standing and outdoor