ជើងខ្លាំងកម្ពុជា រឿង សោភ័ណ្ឌ និង​ឡុង សុវណ្ណឌឿន ត្រូវជួបជើងខ្លាំងថៃ ក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន

526

ភ្នំពេញ: សម្រាប់សប្ដាហ៍នេះការប្រកួតម៉ារ៉ាតុងធ្វើឡើងសម្រាប់ប្រភេទទម្ងន់៦៩គីឡូក្រាមដែលមានអ្នកប្រដាល់កម្ពុជា ២រូបគឺរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ និង ឡុង សុវណ្ណឌឿនក្លិបសាលវ័ន្ដកីឡា ។ ចំពោះអ្នកប្រដាល់ថៃ២រូបនោះគឺ Super Chai និង Manav Thong ។

សប្ដាហ៍នេះគឺតម្រូវឲ្យមានការចាប់ឆ្នោតរើសគូប្រកួតតែការចាប់ឆ្នោតនេះក៏គេលៃលកមិនឲ្យអ្នកប្រដាល់ខ្មែរ ឬ អ្នកប្រដាល់ថៃជួបគ្នាឯងនៅជុំទី១ដែរ គឺត្រូវតែខ្មែរជួបថៃ ។

រឿង សោភ័ណ្ឌ និង Super Chaiជួបគ្នានៅជុំទី១គឺជារឿងគួរឲ្យសោកស្ដាយណាស់ព្រោះអ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានឱកាសឈ្នះដូចគ្នា ។ប្រសិនបើសោភ័ណ្ឌជួប Manav Thong នៅជុំទី១ ឯ Super Chai ជួបសុវណ្ណឌឿននៅជុំទី១នោះជើងខ្លាំងទាំង២រូបនេះនឹងជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ។

សុវណ្ណឌឿនលទ្ធភាពក្នុងការយកឈ្នះSuper Chai ពិតជាលំបាក ឯ Manav Thong ក៏មិនងាយនឹងយកឈ្នះសោភ័ណ្ឌដែរ ។
សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១៤៤ដង ឈ្នះ១២៦ដង ចាញ់១៦ដង ស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យដួលសន្លប់បាន៣៧ដង ។ឡុង សុវណ្ណឌឿនវិញមានប្រវត្តិប្រកួតចំនួន១៣៦ដង ឈ្នះ១១០ដង ចាញ់១៨ដង ស្មើពិន្ទុ៨ដងនិង វាយគូប្រកួតឲ្យសន្លប់បាន៤០ដង ។

អ្នកប្រដាល់ថៃ Super Chaiមានប្រវត្តិប្រកួតចំនួន១១២ដង ឈ្នះ៨១ដង ចាញ់២៥ដង ស្មើពិន្ទុ ៦ ដង និង វាយគូប្រកួតឲ្យសន្លប់បាន១០ ដង ។ Manav Thong មានប្រវត្តិប្រកួតចំនួន៩៧ដង ឈ្នះ៧៩ដង ចាញ់១៣ដង ស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បាន១១ដង ។ប្រវត្តិប្រកួតរបស់ Manav Thong នៅស្រុកខ្មែរគឺចាញ់ច្រើនជាងឈ្នះ ។នរណាឈ្នះនៅជុំទី១ដើម្បីឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ?
Reung Sophorn [800x600] Long Sovandeurn [800x600] Super Chai Manav Thorng (Thai) [800x600]