សុភាចារបុរសទាមទារឲ្យកាត់ទោសអ្នកស្រីប៉ាក គឿនហេដាក់គុក៣០ឆ្នាំ

8090

កាលពីថ្ងៃអង្គារសុភាចារបុរសនៅក្នុងតុលាការនៃប្រទេសកូរ៉េខាងត្បូងបានទាមទារឲ្យចៅក្រមផ្ដន្ទាទោសដាក់គុកអ្នកស្រីប៉ាក គឿនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូងដាក់ពន្ធនាគាររយៈ ពេល៣០ឆ្នាំនិងពិន័យជាប្រាក់១១០លានដុល្លារពីបទប្រព្រឹត្តិអំពើពុករលួយដែលជាមូលហេតុនាំឲ្យអ្នកស្រីត្រូវគេដកចេញពីតំណែងកាលពីឆ្នាំមុន។

តុលាការគ្រោងប្រកាសសាលក្រមផ្តន្ទា ទោសអ្នកស្រីនៅដើមខែមិនានេះហើយ។អ្នកស្រីប៉ាក គឿនហេមិនបានបង្ហាញខ្លួននៅក្នុងតុលាការទេនៅពេលដែលសុភាចារបុរសបានទាមទារបែបនេះ។ អ្នកស្រីបានបដិសេធន៍មិន ចូលស្តាប់ការកាតោះទោសអ្នកស្រី បន្ទាប់ពីតុលាការបានសម្រេចពន្យាពេលឃុំឃាំងខ្លួនអ្នក ស្រីអស់រយៈពេល៦ខែ ចាប់តាំងពីខែតុលាមកម្ល៉េះ៕

image

image