គ្រាន់តែមិនពាក់ស្បៃរបាំងមុខមានទោសជាប់គុក១០ឆ្នាំ

938

ស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ត្រូវបានចាប់ខ្លួនដោយសារបានដោះស្បៃរុំមុខចេញហើយ ត្រូវទទួលការចោទប្រកាន់ពីសមត្ថកិច្ចពីបទញុះញង់ឲ្យមានអំពើពេស្យាកម្ម។ មានស្ត្រីអ៊ីរ៉ង់៣៥នាក់ត្រូវបានចាប់ខ្លួនរួចហើយក្នុងទីក្រុងតេអេរ៉ង់ ពីបទបានប្រព្រឹត្តិអំពើដូចគ្នា។ ប្រសិនបើរកឃើញថា មានកំហុសមែនពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំឯណោះ។

អាជ្ញាធរនៃ ប្រទេសអ៊ីរ៉ង់បានព្យាយាមទប់ស្កាត់ចំពោះចលនារបស់ស្ត្រីអ៊ីរ៉ង់ដែលកាន់តែមានទំនោរច្រើន ឡើងៗក្នុងការទាមទារដោះស្បៃរុះមុខចេញតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ស្ត្រីខ្លះដែលត្រូវអាជ្ញាធរចាប់ខ្លួនក៏ធ្លាប់មានរបាយការណ៍ថា បានទទួលរងការធ្វើទារុណកម្មផងដែរក្នុងរយៈពេលនៃការឃុំខ្លួននោះ។តាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា មកដល់ពេលនេះក្នុងចំណោមស្ត្រី៣៥នាក់ដែលត្រូវចាប់ខ្លួនមាន២នាក់ហើយដែលត្រូវទទួលរងការចោទប្រកាន់ជាផ្លូវការគឺ នាងNarger HosseiniនិងនាងShaparak Shajarizadeh៕

image

image