ឃាត់ខ្លួនស្រ្តីម្នាក់ បញ្ជូនទៅអធិការរដ្ឋាននគរបានក្រុងសែនមនោរម្យ ពាក់ព័ន្ធទៅនឹងគ្រឿងញៀន

5809

ខេត្តមណ្ឌលគិរី៖ កាលពីម្សិលមិញវេលាម៉ោង១៧នឹង១៥ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨ ក្រោយពីទទួលបានពត៌មានលោកវរៈសេនីយ៍ទោ កាន់ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានចាត់តាំងកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកអនុសេនីយ៍ទោ ចេង ម៉ាប់ អធិការរងក្រុងសែនមនោរម្យ ដោយសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍សង្កាត់ស្ពានមានជ័យ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះសំណាក់ភ្នំមាសបន្ទប់លេខ3 ស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឃន ស្រីឃីម ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ មិលឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

ក្នុងនោះដកហូតវត្ថុតាងបាន ៖ម្សៅសថ្លា សង្ស័យថាជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច ឧបករណ៍ជក់ ដបទឹសុទ្ធ១ទុយោបឺត៣ ដែកកេសហ្គាស់ ៣ និងសម្ភារៈប្រើប្រាស់ មាន ទូរស័ព្ទដៃម៉ាកvfone ផ្ទៃមុខពណ៌សសំបកពណ៌ទឹកប្រាក ១គ្រឿង ព្រមទាំងនាឡិកាទូរស័ព្ទ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមកអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីចាត់តាមនីតិវីធី៕ ដោយ(មនោរម្យ)

IMG-20180228-WA0004

IMG-20180228-WA0005