ស្ត្រីវ័យក្មេងត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លនពាក់ព័ន្ធនូវសាធាតុញៀន..!

440

កណ្តាលៈនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័ម្នាក់នឹងដកហូតថ្នាំញៀនចំនួន៥កញ្ចប់នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩និង៣០នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ណូ គីមស្រៀង ស្ថិតក្នុងភូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល

លោក សេង សុ ជាតិ អធិការស្រុកស្អាងបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ ណូ គីមស្រៀង ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកានី ទីលំនៅបច្ចុប្បន្ន ភូូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ក្នុងនោះ កញ្ចប់ធំ ចំនួន ០១កញ្ចប់ ,មធ្យម ចំនួន ០១ កញ្ចប់ , តូច ចំនួន ០៣ កញ្ចប់ និងឧបករណ៍វេចខ្ចប់មួយ
ចំនួន ទៀត។

ប្រភពបានបន្តទៀតថានៅថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៨វេលាម៉ោងកើតហេតុខាងលើសមត្ថកិច្ចយើងទទួលបាន ពត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន។ ក្រោយពីទទួលបានសមត្ថកិច្ចក៏បានចុះទៅដល់ចំណុចផ្ទះរបស់ឈ្មោះ ណូ គីមស្រៀង ស្ថិតក្នុងភូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានទៅដល់ចំណុចកើតហេតុធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ណូ គីមស្រៀង បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ (ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ ,តូច ០៣កញ្ចប់) រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរនៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ណូ គីមស្រៀង បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ រាជធានីភ្នំពេញ តម្លៃ ៤៥០,០០០៛ (សែសិបប្រាំម៉ឺនរៀលគត់) ដើម្បីយកទៅលក់បន្ត ក្នុង០១កញ្ចប់ តម្លៃ ៥ម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថារាល់បទល្មើសគ្រឿងញៀនជនសង្ស័យតែងតែសារភាពនូវចំពោះមុុខសមត្ថកិច្ចថាពួកខ្លួនបានទិញពី វាលខ្សាច់ រាជធានីភ្នំពេញ។ តើអាជ្ញធរមានសមត្ថកិច្ចអាចមានវិធានការណ៏ចំពោះជនល្មើសទាំងអស់បានទេ?៕ ដោយសនសុភ័ក្ដ

WhatsApp Image 2018-02-28 at 12.37.47 PM

WhatsApp Image 2018-02-28 at 12.37.42 PM

WhatsApp Image 2018-02-28 at 12.37.48 PM