បឹងកេត បន្តចាញ់ Shan United ១ទល់២ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2018

8121

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជា បានបឹងកេតប្រកួតចាញ់ក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-១ក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2018 ប្រចាំពូលFក្នុងការប្រកួតនៅយប់ថ្ងៃទី២៧កុម្ភៈនាពហុកីឡដ្ឋានជាតិដែលជាទឹកដីរបស់ខ្លួនឯង ។

ស្ថានភាពនៃការប្រកួតនៅតង់ទី១បឹងកេតមានឱកាសច្រើននៅតង់ទី១តែធ្វើមិនបានសម្រេច ។ នៅតង់ទី១នេះដែរកីឡាករឈ្មោះ Maycon របស់ក្រុម Shan United មីយ៉ាន់ម៉ាបានទាត់បាល់បញ្ចូលទីក្រុមបឹងកេតបានមួយគ្រាប់មុនបន្ទាប់ពីលេងបាន២៨នាទីនោះ ។ ស្ទើរតែនឹងចប់តង់ទី១ទៅហើយនោះកីឡាករDway Ko Ko Chit របស់បឹងកេតរកបានមួយគ្រាប់ឲ្យក្រុមធ្វើឲ្យចប់តង់ទី១លទ្ធផលស្មើគ្នា ១ ទល់១។

ដើមតង់ទី២គឺនាទី៥៥កីឡាករ Christopher Chizoba របស់ក្រុម Shan Unitedរកបានមួយគ្រាប់ឲ្យក្រុមដែលនេះជាគ្រាប់នៃជ័យជំនះលើក្រុមបឹងកេតរបស់កម្ពុជាតែម្ដង ។
28512183_1229233153875302_387874427_n