អ្នកខ្លាំងទី១៣ និងទី១៤ នឹងរកឃើញនៅចុងសប្ដាហ៍នេះ

12386

ភ្នំពេញ: សម្រាប់ថ្ងៃទី៣មីនានេះក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នឹងរកឃើញអ្នកឈ្នះទី១៣ និង ទី១៤ដើម្បីត្រៀមឡើងប្រកួតបន្តវគ្គជម្រុះជុំទី២ ។

សម្រាប់ថ្ងៃទី៣មីនានេះ អ្នកប្រដាល់វ័យក្មេង លន បញ្ញា ក្លិបតាឯកដំបងដែកមានរិទ្ធត្រូវជួបជាមួយអ្នកប្រដាល់ជើងចាស់ដែលមិនសូវមានឈ្មោះនោះសម្លេងឈាន រស្មីក្លិបតាឡីដំរីមានរិទ្ធ ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។ ទោះបីរស្មីជាអ្នកប្រដាល់ដែលមិនអាចមើលស្រាលបានក៏ពិតមែនតែការប្រកួតមួយនេះទំនងជាគេមានជំនឿចិត្តលើលន បញ្ញាជាងហើយ ។ នរណាជាអ្នកខ្ទាតចេញពីការប្រកួតនេះ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់ជើងខ្លាំងផាន ផាត់យុទ្ធ ក្លិបសាលវ័ន្ដកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡុង រ៉ាមីរបស់ក្លិបខ្លារខិនមានរិទ្ធ ។ សម្រាប់អ្នកខ្លាំងទាំង២រូបនេះដោយមានម្នាក់ត្រូវតែដើរចេញនោះគឺជារឿងគួរឲ្យស្ដាយណាស់ ។

Phan-Phatyuth-Long-Ramy [800x600]

 

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះថុល មករាក្លិបឃ្លាំងមឿងកីឡាជួបជាមួយអ្នកប្រដាល់ថៃឈ្មោះហ្វា នីមីត(Fanimit) ។

អ្នកប្រដាល់រុបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរគេមិនខ្សោយឡើយមិនដឹងថាមករាមានសមត្ថភាពអាចតស៊ូជាមួយបានឬអត់ ?

Thol-Makara-Fanimit [800x600]