អគ្គីភ័យបាន​លេបត្របាក់ផ្ទះចំនួន ០៣ ខ្នង បណ្តាលមកពី ទុស្សេខ្សែភ្លេីង ​នៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

3712

ត្បូងឃ្មុំ៖ កាលពីវេលាម៉ោង ០៩ និង ៣០ នាទី យប់ថ្ងៃទី ២៦ ខែកុម្ភៈ គ.ស ២០១៨ មានអគ្គីភ័យមួយកើតឡើងនៅចំនុចភូមិទី៤ ឃុំរការខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ចំនួន ០៣ ខ្នងផ្ទះ ដែលមានម្ចាស់ផ្ទះ រួមមាន ១.ឈ្មោះ ឈីម ស្រ៊ីន អាយុ ៨១ ឆ្នាំ ឆេះផ្ទះទំហំ ៥,៦ x ១០ ម៉ែត្រ សង់អំពីឈើប្រកសង្ក័សី , ២.ឈ្មោះ ឈឿង សេងហ៊ា អាយុ ៥០ ឆ្នាំ ឆេះផ្ទះទំហំ ៧ x ១៥ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ,  ៣.ឈ្មោះ ហុង ឈាងខ្វាន់ អាយុ ឆេះផ្ទះទំហំ ៧ x ៨ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។

ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅចំណុចខាងលើនោះលោកឧត្តមសេនីយទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤ គ្រឿង ក្នុងនោះមានរថយន្តរបស់ស្រុកក្រូចឆ្មា ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងក្រុងសួង ។

ខណៈពេលនោះដែលមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជិតខាងជួយដងទឹកជះពន្លត់ប៉ុន្តែមិនរលត់នោះទេ រួមនិងរថយន្តពន្លត់អគ្គីភ័យមកដល់ទើបពន្លត់ចប់ជាស្ថាពរនៅម៉ោង ១១ និង ០០ នាទី ។

បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ឈីម ស្រ៊ីន មូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គីសនី (ទុស្សេ ខ្សែភ្លើង) ខណៈពេលដែលគាត់បិទទូរទស្សន៍ បិតភ្លើងអំពូល នាំកូនចៅចូលសំរាកបានបន្តិចក៏លឺសូរសំលេងផ្ទុះ និងឃើញបែកផ្កាភ្លើងនៅចំកណ្តាលផ្ទះហើយបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង និងបន្តឆាបឆេះផ្ទះអ្នកជិតខាងចំនួន ០២ ខ្នងទៀត និងមិនបង្កឲ្យមានរបួស ឬ ប៉ះពាល់ដល់អាយុនរណាម្នាក់ឡើយ ។ ចំណែកសម្ភារៈដែលខូចខាតមានប្រាក់ដុល្លារ ចំនួន ៧០០ ដុល្លារ គ្រឿងអាលង្កាមាសផ្លាទីនមួយចំនួន , និងសំភារៈផ្សេងៗមួយចំនួនទៀត ៕ សាន វិឡែម 

IMG-20180227-WA0026_1519693212592

IMG-20180227-WA0025_1519693212532

IMG-20180227-WA0023_1519693212424

IMG-20180227-WA0022_1519693212380

IMG-20180227-WA0021_1519693212326

IMG-20180227-WA0029_1519693212751