អគ្គិភ័យដែលឆេះអគាររបស់ក្លឹបកម្សាន្ត Rock បានរលត់ទាំងស្រុងក្រោយសមត្ថកិច្ចប្រើអេស្កាវ៉ាទ័រវាយកម្ទេចជញ្ជាំង

805

ភ្នំពេញ៖ នៅវេលាម៉ោងជិត១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើអគារនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតនៅសង្កាត់ទ្លេបាសាក់ ខណ្ឌចំការមន បានរលត់ទាំងស្រុងហើយ ក្រោយសមត្ថកិច្ចប្រើអេស្កាវ៉ាទ័រ ដើម្បីវាយកម្ទេចជញ្ជាំងអគារ។

ប្រតិបត្តិការពន្លត់អគ្គិភ័យដ៏កំណាច់នេះ កម្លាំងសមត្ថកិច្ចប្រើរយៈពេលប្រមាណ៧ម៉ោង ពោលគឺឆេះចាប់តាំងពីម៉ោងជិត៤ល្ងាច រហូតដល់ម៉ោងជិត១១យប់ និងប្រើប្រាស់ឡានទឹកអស់រាប់សិបគ្រឿង។ ចំនែកទំហំនៃការខូចខាតវិញនោះ អគារដែលរងការឆាបឆេះ បានខូចខាតស្ទើរតែស្រុង តែចំពោះទ្រព្យសម្បត្តិ និងសម្ភារនោះ គេមិនទាន់ដឹងមានតម្លៃប៉ុន្មាននៅឡើយទេ។

fn-2018-02-27-22-45-55-1

fn-2018-02-27-22-45-55-0

fn-2018-02-27-22-45-56-4

fn-2018-02-27-21-03-06-0

fn-2018-02-27-22-12-24-0