ស៊ន សៀវម៉ី ហ្វឹកហាត់ឡើងវិញ បន្ទាប់ពីវះកាត់ជង្គង់ជោគជ័យ

558

ភ្នំពេញ: កីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ីបានចាប់ផ្ដើមហ្វឹកហាត់ឡើងវិញហើយបន្ទាប់ពីវះកាត់ជង្គង់កាលពីប៉ុន្មានខែមុននៅសាធារណរដ្ឋកូរេនោះ ។

លោក (Choi Yong Sok)ដែលជាគ្រូបង្វឹកបាននិយាយថាជង្គង់សៀវម៉ីបានជាសះស្បើយដូចមុនហើយពេលនេះនាងហ្វឹកហាត់ដោយគ្មានបញ្ហាអ្វីទាំងអស់ ។លោកបន្តថាអ្វីដែលសំខាន់កីឡាការិនីកំពូលរបស់កម្ពុជារូបនេះត្រៀមខ្លួនដើម្បីចូលរួមប្រកូយក្នុងព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេស ។

សៀវម៉ីបានក្លាយជាជនជាតិខ្មែរដំបូងគេដែលដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាអាស៊ី ។ ជាមួយនឹងការដណ្ដើមបានមេដាយកម្រិតអាស៊ីជាលើកដំបូងនេះសម្ដេចអគ្គមហាសេនាតីតេជោហ៊ុន សែនបានរង់ចាំស្វាគមន៍កីឡាការិនីរូបនេះនៅវិមានសន្តិភាពទាំងកណ្ដាលយប់ព្រមទាំងផ្ដល់គោរម្យងារនាងជាវីរៈកីឡាការិនីទៀតផង ។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧កន្លងមកនេះស៊ន សៀវម៉ីដណ្ដើមបានមេដាយមាសមួយគ្រឿងទៀត ។
15645726_954248868040400_233240746_n