ការប្រណាំងម៉ូតូលើវាលរាបលើវាលរាបសម្រាប់ឆ្នាំ២០១៨ ចាប់ផ្តើមនៅថ្ងៃទី១៧ ដល់១៨ ខែ មិនា ខាងមុខ

644

ភ្នំពេញ:  លោកពៅតិចឡេងអ្នកចាត់ការទូទៅក្រុមហ៊ុនការរ៉ា(KARA)ដែលជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍ព្រឹត្តិការប្រណាំងម៉ូតូលើវាលរាបលើកទី៣ថ្លែងអោយដឹងនៅក្នុងសន្និសិទសារព័ត៍មាន កាលពីល្ងាចថ្ងៃ ទី២៤ ខែ កុម្ភៈថា ព្រឹត្តិការណ៍ នេះ ក្រុមហ៊ុនការរ៉ារៀបចំឡើងក្នុងបំណងចង់ពង្រឹងសមត្ថភាពកីឡាករកម្ពុជា ពិសេស អោយពួកគេបានស្គាល់ច្បាប់លក្ខន្តិកៈនៃការប្រកួតបទបញ្ជានៃការប្រកួតក្នុងគោលដៅឆ្ពោះទៅកាន់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍ប្រកួតដែលមានរយៈពេល២ថ្ងៃនេះគណៈកម្មាការបច្ចេកទេសបានដាក់អោយប្រកួតប្រជែងលើ៥វិញ្ញាសា ក្នុងនោះមានដូចជា៖ វិញ្ញាសាAប្រភេទម៉ូកែឆ្នៃដោយស៊េរីកម្លាំង១៥០សេ.សេ .វិញ្ញាសាសម្រាប់ម៉ូតូដែលមាន កម្លាំងម៉ាស៊ីនចាប់ពី១៣០ដល់១៥០សេសេ.វិញ្ញាសាម៉ូតូកម្លាំងម៉ាស៊ីន១២៥សេៗសេវិញ្ញាសាDម៉ូតូប្រភេទអូតូកម្លាំងម៉ាស៊ីនចាប់ពី១១០ដល់១២៥សេសេនិងវិញ្ញាសាអ៊ីនដូរ៉េនប្រណាំងវិលជុំដែលមានអ្នកប្រណាំងធ្វើការជាក្រុម។

ក្នុងចំណោម៥វិញ្ញាសានេះមាន២វិញ្ញាសាអាចមហាជនទូទៅចូលរួមប្រកួតបានដោយមិនចាំបាច់មានអាជីពជាកីឡាករនោះឡើយពោលអោយតែមានចំណងចំណូលចិត្តគឺអាចចូលរួមប្រកួតបាន។សម្រាប់ព្រឹត្តិការណ៍ខាងលើនេះមានប្រទេសចូលរួមប្រកួតចំនួន៤វៀតណាម.ថៃ.ម៉ាឡេស៊ីនិងកម្ពុជាម្ចាស់ផ្ទះ។អ្នកគ្រប់គ្រងព្រឹត្តិការណ៍រូបនេះបានអំពាវនាវដល់មហាជនចូលរួមគាំទ្រព្រឹត្តិការណ៍នេះអោយបានច្រើននិងជួយបង្វែផ្នត់គំនិតដែលធ្លាប់គិតថា អ្នកចូលចិត្តប្រណាំងម៉ូតូជាជនមិនល្អ។ការប្រណាំងម៉ូតូគឺជាប្រភេទកីឡាពេញនិយមមួយនៅលើពិភពលោក ។
ការប្រណាំងម៉ូតូតែងតែបង្កប់នូវគតិអប់រំពីច្បាប់ចរាចរដល់មនុស្សក្នុងសង្គមពិសេសគែដើម្បីអូសទាញអ្នកដែលចូលចិត្តបង្ហោះម៉ូតូតាមទីសាធារណៈដោយបង្កនូវភាពអនាធិបតេយ្យនោះងាកមកចូលរួមកីឡាប្រណាំងម៉ូតូដើម្បីបញ្ចេញសមត្ថភាពក្នុងក្របខ័ណ្ឌកីឡា។

1 [800x600]