ប្រជាពលរដ្ឋ១៥០០នាក់ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទទួលអំណោយពីសទ្ធាជ្រះថ្លា អ្នកឧកញ៉ា នៅ គន់ និងលោកជំទាវ សៅ វណ្ណា

793

អ្នកឧកញ៉ា នៅ គន់ និងលោកជំទាវ សៅ វណ្ណា ត្រូវជាឳពុកម្តាយ នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ មានសទ្ធាជ្រះថ្លា ចែកទានជាសម្ភារៈ និងថវិការដល់ប្រជាពលរដ្ឋចំនួនជាង១៥០០នាក់ ក្នុងភូមិចាន់ទូង និងភូមិអណ្តូងពក ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃព្រស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរការ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។

FB_IMG_1519375737260_1519375892126

ការចែកអំណោយ ក្នុងន័យចូលរួមការងារមនុស្សធម៍ ជួយក្នុងសង្គមបែបនេះ ធ្វើឡើងក្នុងឳកាសដែលអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងកូនៗចៅៗ មានសទ្ធាជ្រះថ្លា ប្រារព្ធពិធីបុណ្យបច្ច័យបួន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ ជីដូនជីតា មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលទទួលអនិច្ចកម្ម លាចាកលោកផុតទៅនោះ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចាត់ទុកជាសាសនារបស់រដ្ឋ ក៍ដូចជាឧទ្ទិសកុសល្យផលបុណ្យ បងប្អូនកងទ័ពដែលបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីអោយប្រទេសជាតិមានស្ថេរភាព សុខសន្តិភាពពេញលេញបានដូចសព្វថ្ងៃ ។

អ្នកឧកញ៉ា នៅ គន់ បានជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នាឳកាសនោះថា ដោយសទ្ធាជ្រះថ្លាលោក និងលោកជំទាវ រួមទាំងកូនៗ បានរួមគ្នាធ្វើបុណ្យបច្ច័យបួន ធ្វើឡើងនាបរិវេណវត្តចន្ទុង ជាពិសេសចែកនូវទានជាអំណោយនាពេលនេះ គឺសុទ្ធសឹងដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបលោកផ្ទាល់ ក៍ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រកបរបរ រកទទួលទៀន ដែលធ្វើអោយជីវភាពធូរធារ មានលទ្ធភាពប្រារព្ធធ្វើបុណ្យផ្សេងៗ តាមគន្លងវិស័យព្រះពុទ្ធសាសនា ។

អ្នកឧកញ៉ា នៅ គន់ បញ្ជាក់ថា ប្រជាពលរដ្ឋ១៥០០នាក់ដែល ក្នុងម្នាក់ៗទទួលបានថវិការចំនួន២ម៉ឺនរៀល រួមទាំងកន្សែង និងសំលៀកបំពាក់នាពេលនេះ ទោះបីជាតិចតួចក្តី តែក៍បានជួយសម្រួលជីវភាពបងប្អូនបានមួយគ្រាផងដែរ ដែលជាការផុសចេញពីទឹកចិត្តពិតៗ ដែលលោកមានចំពោះបងប្អូននាឳកាសនេះ ។

សូមបញ្ជាក់ថា៖ កម្មវិធីបុណ្យបច្ច័យបួនដែលធ្វើឡើងនេះ មានពិធីក្រុងពាលីប្រកាសទេវតា, ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងចំរើនព្រះបរិត្ត, និមន្តព្រះសង្ឃសំដែងធម្មវិសេសទេសនា, ប្រគេនយាគូដល់ព្រះសង្ឃ, រៀបចំគ្រឿងបរិក្ខារបច្ច័យបួន ចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ និងចែកទានជាអំណោយមនុស្សធម៍ជូនបងប្អូនប្រជាពលរដ្ឋ៕

FB_IMG_1519375691568_1519375892241

FB_IMG_1519375659127_1519375892677