ជើងខ្លាំងកម្ពុជា ឡៅ ចន្ទ្រា ប៉ះជើងខ្លាំងថៃ Rong Nakpha

0
30

ភ្នំពេញ: អ្នកប្រដាល់ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ត្រូវតទល់ជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីស្រុកថៃRong Nakpha វិញម្ដង ការប្រកួតប្រដាល់ដណ្ដើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកលើសង្វៀនCNC វេលាថ្ងៃត្រង់ថ្ងៃទី២៥កុម្ភៈនេះ។

អ្នកប្រដាល់ថៃរូបនេះគេឧស្សាហ៍ឃើញប្រកួតក្នុងស្ថាននីយ៍ទូរទស្សន៍នានានៅស្រុកថៃណាស់សូម្បីតែស្ថិតិប្រកួតរបស់គេក៏លើសចន្ទ្រាដែរ ។ក្នុងព្រឹត្តិការណ៍នេះ Rong Nakpha ទើបតែប្រកួតឈ្នះប្រដាល់កម្ពុជាមាស សុជាតិក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុក្នុងខណៈដែលចន្ទ្រាក៏ទើបតែផ្ដួលអ្នកប្រដាល់ឡាវ Chanchai នៅទឹកទី៣ដែរ។

ចន្ទ្រាមានប្រវត្តិប្រកួតចំនួន១០២ដង ៩០ដង ចាញ់៨ដងស្មើពិន្ទុ ៤ ដងនិងវាយគូប្រកួតឲ្យសន្លប់៤៤ដង ។ឯ Rong Nakpha វិញគេមានប្រវត្តិប្រកួតចំនួន១៣៤ដង ឈ្នះ១០៣ដង ចាញ់២៦ដងស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៦ដង ។ កាលប្រកួតទី១របស់គេឈ្នះដូចគ្នាចុះការប្រកួតទី២នរណាជួបសំណាងល្អ ។

Lao-Chantrea-Rong-Napha [800x600]

មាស សុជាតិក្លិបឃ្លាំងមឿងកីឡាដែលមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១២ដងស្មើពិន្ទុ ១ ដងនិងវាយគូប្រកួតឲ្យសន្លប់២១ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ឡាវ Chanchai ។

Chanchai ដែលមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦១ដង ចាញ់២៨ដងស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់ចំនួន១០ដងនោះការពីប្រកួតលើកទី១របស់គេជួបបរាជ័យំនួបលើកទី២នេះមិនដឹងថានរណាមានសំណាងល្អនោះទេ ។

Meas-Socheat-Chanchai [800x600]

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here