ប្រទះ​ឃើញ​សាកសព​បុរស​ជនជាតិ​ថៃ​ម្នាក់​ចងក​.​សម្លាប់​ខ្លួន​ក្នុងកាសុីណូក្រោន ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​

10021

កណ្ដាល ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុង បន្ទប់របស់ខ្លួន ដោយចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួន ដោយ ពុំដឹងជាមានវិបត្ដិអ្វីនោះទេ ។ ករណីចងក.ធ្វើអត្ដឃាតបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត ត្រង់ចំណុចក្នុងបន្ទប់ស្នាក់នៅគារជាន់ទី៣ បន្ទប់លេខ៥៤៥ របស់កាស៊ីណូក្រោន ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

លោកអនុសេនីយ៍ឯក អ៊ាល ជ្រុយ មន្ដ្រីនគរបាលផ្នែកបច្ចេក ទេសវិទ្យាសាស្ដ្រនិងកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឈ្មោះ ឆៃយ៉ារ៉ា កៃវ៉ិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរ ចុងភៅនៅ កាស៊ីណូក្រោនជ្រៃធំ ។ ជនរងគ្រោះមានលិខិតឆ្លងដែនលេខAA7741573 ថ្ងៃចូលប្រទេសកម្ពុជា ថ្ងៃទី០១ ខែវិច្ឆការ ឆ្នាំ២០១៦ ថ្ងៃផុតកំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ។

លោក អ៊ាល ជ្រុយ បានបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ គង់ ថាវី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ស៊ុន យ៉ារីន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកផ្នែកអនាម័យ នៅកាស៊ីណូ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៥រសៀល មិត្តភក្ដិរួមកាងារជាមួយជនរងគ្រោះបានបាត់ជនរងគ្រោះយូរមិនឃីញមកធ្វើការ ក៏មានការងឿងឆ្ងល់ រួចបានខលទូរស័ព្ទទៅ ជនរងគ្រោះ ខលទូរស័ព្ទចូលតែជនរងគ្រោះពុំលើកទូរស័ព្ទ នោះទេ ភ្លាមនោះមិត្ដភក្ដិជនរងគ្រោះក៏បានឡើងទៅមើលក្នុង បន្ទប់របស់ជនរងគ្រោះ រួចបានបើកទ្វាបន្ទប់របស់ជនរងគ្រោះ ក៏ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ដោយចងក.ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយខ្សែក្រម៉ាអំបោះចាក់ទៅនឹងទូរខោអាវ ជា ហេតុបង្កឲ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ជូនសមត្ថកិច្ច ប៉ុស្ដិ៍សំពៅពូនដើម្បីជួយពិនិត្យ ។

ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍សំពៅពូនបានទទួលព័ត៌មានរួច ភ្លាមនោះ ក៏បានរាយការបន្ដទៅសមត្ថកិច្ចជំនាញស្រុក ដោយមានការ ចូលរួមពីអ្នកគ្រប់គ្រងកាស៊ី ,មន្ដ្រីការិយាល័យ នគរបាលបច្ចេក ទេសនិងវិទ្យសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត និងគ្រូពេទ្យ ចុះមកធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពជនរង គ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិជាស្លាប់ដោយសារចងក.ធ្វើ អត្ដឃាតសម្លាប់ខ្លួនឯងប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹង បទល្មើសអ្វីផ្សេងឡើយ ។ ចំណែកសាកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចជំនាញប្រគល់ឲ្យលោក អ៊ុក ប៊ុនអនុវ៉ាត់ ភេទប្រុស ជាជនជាតិថៃ ត្រូវជាមិត្តភក្ដិជនរងគ្រោះ ដឹកយកទៅស្រុក កំណើត នៅឯប្រទេសថៃ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ ៕ សនសុភ័ក្ដ

WhatsApp Image 2018-02-24 at 7.36.09 AM