ការនេសាទត្រីនៅតែបន្តក្នុងតំបន់សមុទ្រដែលកំពប់ប្រេងហៀរហូរ

3469

តាមBBCផ្សាយនៅថ្ងៃនេះថា សកម្មភាពនេសាទត្រីនៅតែបន្តនៅក្នុងតំបន់សមុទ្រចិនភាគខាងកើតដែលនៅទីនោះកាលពីប៉ុន្មានខែមុនមានករណីលេចធ្លាយប្រេងចេញពីកុប៉ាល់ដឹកប្រេងបណ្តាលឲ្យមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅនិងបង្កឲ្យមានបរិស្ថានអាក្រក់យ៉ាងខ្លាំនៅទីនោះ។

_100142180_mediaitem100142179

អ្នកនេសាទដែលកំពុងនេសាទនៅក្នុងតំបន់ដែលមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនេះគឺជាជនជាតិចិន។ ក្រោយហេតុការណ៍លេចធ្លាយប្រេងនេះកលតឡើងមានការបារម្ភថា វានឹងបង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរដល់ហ្វូងមច្ឆាសមុទ្រនិងធនធានសមុទ្រដទៃទៀត ហើយមានការហាមប្រាមមិនឲ្យចូលនេសាទនៅក្នុងតំបន់នោះទេ។

គួរបញ្ជាក់ថា ការកំពប់ប្រេងដ៏សន្ធឹកសន្ធាប់នេះបានកើតឡើងក្រោយពីនាវាដឹកប្រេងបានប៉ះទង្គិចគ្នាជាមួយកុប៉ាល់មួយគ្រឿងទៀតកាលពីថ្ងៃទី៦ខែមករាកន្លងទៅនេះ។ មានការលេចធ្លាយប្រេងចូលទៅក្នុង សមុទ្រប្រមាណជា១៣៦០០០តោនហើយវាងាចបង្កឲ្យមានផលប៉ះពាល់រហូតទៅដល់ដែនសមុទ្រនៃប្រទេសកូរ៉េខាងត្បូងផងដែរ៕

_100142184_mediaitem100142183

_100142187_mediaitem100142186

_100143255_sanchi_incident_640_v2-nc