ក្រុមបាល់បោះយុវជនកម្ពុជាឈ្នះក្រុមយុវជនឡាវទំាង២ក្រុម

695

ភ្នំពេញ៖ ក្រុមបាល់បោះយុវជនអាយុក្រោម១៨ឆ្នាំកម្ពុជាបានយកឈ្នះក្រុមបាល់បោះយុវជនអាយុក្រោម១៨ឆ្នាំប្រទេសឡាវទំាង២ក្រុមនៃប្រកួតកីឡាបាល់បោះមិត្តភាពអន្តរជាតិនៃបណ្តាប្រទេសតាមដងទន្លេមេគង្គនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។

សម្រាប់ការប្រកួតកីឡាបាល់បោះមិត្តភាព អន្តរជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវនោះក្រុមកីឡាបាល់បោះនារីកម្ពុជាអាយុក្រោម១៨ឆ្នាំយកឈ្នះក្រុមកីឡាបាល់បោះនារីឡាវអាយុក្រោម១៨ឆ្នាំក្នុងលទ្ធផល៤៤ទល់៣៤ចំណែកក្រុមកីឡាបាល់បោះយុវជនកម្ពុជាអាយុក្រោម១៨ឆ្នាំយកឈ្នះក្រុមកីឡាបាល់បោះបុរសឡាវអាយុក្រោម១៨ឆ្នាំក្នុងលទ្ធផល ៧៩ទល់៥៥៕

photo_2018-02-23_06-48-35