រកឃើញក្បាលខ្មោចអាយុ៨០០០ឆ្នាំដែលបង្ហាញឲ្យឃើញពីការសម្លាប់ដ៏ឃោរឃៅ

22990

អ្នកបុរាណវិទ្យាបានជីកកកាយផ្នូរបុរាណមួយ នៅឯតំបន់មួយកន្លែងដែលជាអតីតផ្ទៃបឹងធម្មជាតិក្នុងប្រ ទេសស្វីស ហើយបានរកឃើញលលាដ៏ក្បាលមួយចំនួនដែលមានចំណាស់៨០០០ឆ្នាំ ដែលសាកសពទាំងនេះទំនងជាទទួលការធ្វើទារុណកម្មយ៉ាងឃោរឃៅបំផុតមុនពេលស្លាប់។

image

លលាដ៏ក្បាលទាំងនេះត្រូវបានគេកប់ទុកនៅ ក្នុងម្ឈូសដែលធ្វើពីឈើ។ លលាដ៏ក្បាលដែលមើលទៅគួរឲ្យខ្ពើមរអើមនេះ ត្រូវបានគេរកឃើញនៅតំបន់Kanaljordenក្នុងទីក្រុងMotalaនៃប្រទេសស្វីស ហើយដែលអាចធ្វឲ្យអ្នកស្រាវជ្រាវបកមកធ្វើការសន្និដ្ឋានឡើងវិញអំពីការសម្លាបដ៏ឃោរឃៅនៅក្នុងអំឡុងកាលនៃយុគសម័យMesolithicera នេះបុព្វជនអឺរ៉ុប។ លលាដ៏ក្បាលទាំងនេះមានសញ្ញាបង្ហាញឲ្យឃើញពីការប៉ះទង្គិចដ៏ខ្លាំង ហើយដែលបង្ហាញអំពីការធ្វើទារុណកម្ម និងអំពើ ហឹង្សាមុនពេលសម្លាប់។ នៅក្នុងចំណោមលលាដ៏ក្បាលទាំងនោះមានលលាដ៏ក្បាលក្មេងជំទង់ចំនួន១១ផងដែរ។

អ្នកស្រាវជ្រាវបានរកឃើញទៀតថាក្នុងចំណោមនោះមាន៣ជាមនុស្សស្រីនិងប្រហែលពី៦ឬ៧ជាប្រុស។ ចំពោះ លលាដ៏ក្បាលមនុស្សប្រុសមានស្នាមរបួសនៅផ្នែកខាងមុខ ចំណែកមនុស្សស្រីមានស្នាមរបួសនៅផ្នែកខាងក្រោយ។ គេក៏បានរកឃើញផងដែរនៅស្លាកស្នាមលលាដ៏ក្បាលទារកដែលខ្លះស្ថិតនៅក្នុងផ្ទៃម្តាយនៅឡើយ ហើយខ្លះទៀត ទំនងជាទៀបនឹងចាប់កំណើត៕