លោកតានៅភ្នំដោះក្រមុំត្រូវគេកាត់ក្បាលទៀតហើយ

1026

កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៨ត្រូវជាថ្ងៃសែនចូលឆ្នាំចិនផងនោះ មិនដឹងជាមានជនអន្ធពាលណាបាន មកវាយបំបាក់ក្បាលលោកតានៅភ្នំដោះក្រមុំ នៃខេត្តមមណ្ឌលគីរីជាលើកទី២ទៀតហើយ។ រូបសំណាក លោកតានេះល្បីថាសាកសិទ្ធសំបើមណាស់មិនថាតែអ្នកនៅក្នុងខេត្តមណ្ឌលគីរី ឬបណ្តាខេត្តដែលនៅក្បែ រនោះទេ សូម្បីតែអ្នករស់នៅភ្នំពេញឬអ្នកនៅបណ្តាខេត្តឆ្ងាយៗ កាលបើបានទៅដលើខេត្តមណ្ឌលគីរីហើ យ គ្រប់ៗគ្នាតែងតែទៅអុជធូបបន់ស្រន់នៅទីនោះដើម្បីសុំសេចក្តីសុខ។ទីតាំងរូបសំណាកលោកតាស្ថិត នៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុមក្រុងសែនមនោរម្យ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃ៧ខែតុលាឆ្នាំ២០១ ៧រូបសំណាក់នេះក៏ធ្លាប់ត្រូវគេវាយបំផ្លាញម្តងរួចមកហើយគឺវាយបំបាក់កតែម្តង ប៉ុន្តែពេលនោះសមត្ថកិច្ច សង្សយ័ថាទំនងជាមានមនុស្សវិកលចរិតដែលមិនដឹងខ្យល់អីនោះមកវាយបំផ្លាញលេង។ ប៉ុន្តែលើកនេះក្នុង ពេលដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនល្មើស ក៏មិនទាន់បានកំណត់មុខសញ្ញានៅឡើយទេ។ ប៉ុន្តែមតិមហាជនបាននិយាយថា នៅពេលដែលមានការវាយកំទេចចោលជាលើកតី២នេះទៀត វាបញ្ជាក់ ច្បាស់ហើយថាទាំងលើកទី១ទាំងលើកទី២ពិតជាមិនមែនជនវិកលចរិតណាមួយមកបំផ្លាញដោយអចេតនានោះទេ គឺពិតជាមានជនណាមួយឬក្រុមណាមួយមានគម្រោងវាយបំផ្លាញចោលយ៉ាងពិតប្រាកដ៕

Untitled-1