ទេសចរណ៍ធម្មជាតិរួមចំណែកសំខាន់លើកកម្ពស់ជីវភាពសហគមន៍

673

ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន បានចុះពិនិត្យសកម្មភាពពាក់ព័ន្ធជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នៅកាពិ និងកោះស្រឡៅ ស្ថិតឃុំកោះក្រពិខេត្តកោះកុង។

FB_IMG_1518767603284

ឯកឧត្តម ខៀវ បូរិន បានឱ្យដឹងថា កោះទាំងពីរនេះ មានសក្តានុពលខ្ពស់សម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលរួមចំណែកសំខាន់សម្រាប់រកចំណូលលើកកម្ពស់ជីវភាពសហគមន៍ បន្ថែមលើមុខរបរនេសាទក្តាម ត្រី មឹក បង្គារ ។ល។ ឯកឧត្តម ប្រធានប្រតិភូក្រសួងបរិស្ថាន បានអំពាវនាវឱ្យយុវជន ជាពិសេសអ្នកទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ និងទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ធម្មជាតិនានា ជាពិសេសនៅសហគមន៍ទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលបង្កើតការងារ និងសេដ្ឋកិច្ចមូលដ្ឌាន ដែលចលករលើកទឹកចិត្តដល់ការចូលរួមក្នុងការពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ។

សូមបញ្ជាក់ថា គិតមកទល់ខែធ្នូឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានរៀបចំសម្របសម្រួលសហគមន៍តំបន់ការពារធម្មជាតិ១៥២សហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិចំនួន៥១កន្លែង នៅទូទាំងប្រទេស ដែលមានផ្ទៃដីរហូតដល់៧,៥លានហិកតា។ ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបាន និងកំពុងផ្តល់កញ្ចប់ថវិកា ដើម្បីអនុវត្តន៍គម្រោងលើកស្ទួយជីវភាពសហគមន៍ ចំនួន ១០សហគមន៍ក្នុងឆ្នាំ ២០១៧ និងចំនួន ១០សហគមន៍ទៀតនៅក្នុងឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់។

FB_IMG_1518767604971

FB_IMG_1518767606627

FB_IMG_1518767610904

FB_IMG_1518767612920