រដ្ឋាភិបាលផ្ដល់សិទ្ធធំដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

1534

ភ្នំពេញ: លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបឲ្យដឹងថាពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធធំមួយដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងកាេចេញលិខិតស្នាមនានាដែលពាក់ព័ន្ធជាមួយកីឡា ។

photo_2018-02-15_11-22-26

កន្លងមកក្រុមហ៊ុនឯកជននានា អង្គការនានាបានយកកីឡាទៅធ្វើអាជីវកម្មដូចជារៀបចំការប្រកួតមិនស្របតាមនិយាមកីឡាដែលបង្កឲ្យមានគ្រោះថ្នាក់ហើយបន្ទាប់ពីមានគ្រោះថ្នាក់ហើយនោះអ្នករៀបចំព្រឹត្តិការប្រកួតទាំងនោះមិនទទួលខុសត្រូវទៀតផង ។

ពេលនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានសិទ្ធហាមឃាត់ ឬរារាំងតាមរយៈលិខិតរបស់ខ្លួនមិនឲ្យក្រុមហ៊ុន ឬអង្គការនានា ឬបុគ្គលរៀបចំព្រឹត្តិការណ៍កីឡាណាមួយដែលងាយបង្កឲ្យ មានមហន្តរាយដល់អ្នកលេង ឬអ្នកទស្សនា ឬហេដ្ឋារចនាសម្ព័ន្ធនានា ឬប៉ះពាល់ដល់មនុស្សទៅឡើយ ។

រាល់ការប្រកួតត្រូវតែមានការចូលរួមពីសាមីសហព័ន្ធជំនាញហើយសហព័ន្ធជំនាញទាំងនោះត្រូវតែធ្វើឲ្យស្របតាមនិយាមកីឡាបើមិនដូច្នោះតេគណៈកម្មាធិការជាតិអូឡាំពិកនឹងផ្អាកព្រឹត្តិការណ៍នោះមិនឲ្យដំណើរការបាន ឡើយ ។ រាល់ការបង្កើតព្រឹត្តិការណ៍កីឡាគឺជារឿងល្អមួយតែបើបង្កើតហើយបង្កឲ្យមានមហន្តរាយនោះគឺត្រូវតែរារាំងជាដាច់ខាត ។