ព្រឹត្តិការណ៍TV5 Boxing Knock-Out តាមរកអ្នកខ្លាំងទី៩ និងទី១០

0
4

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់ថ្ងៃទី១៧កុម្ភៈនេះគឺជាការស្វែងរកអ្នកខ្លាំងទី៩ និង ទី១០បន្ទាប់ពីរកបានអ្នកខ្លាំងចំនួន៨រូប និងមាន៨រូបខ្ទាតចេញពីការប្រកួតទៅហើយនោះ ។ អ្នកខ្លាំង៤រូបដែលត្រូវប្រជែងគ្នាយកកៅអីចំនួន២នោះគឺ ផាន់ ពិសិដ្ឋក្លិបពុទ្ធសេរីវង្ស ជួបជាមួយអ្នកប្រដាល់លី ភាមកពីក្លិបសំរោងកោងខេត្តបាត់ដំបង ។ការប្រកួតមានតែ៣ទឹកទេម្ល៉ោះហើយពួកគេត្រូវតែបង្ខមចិត្តបើកការវាយប្រហារគ្នាតាំងពីដើមទឹកទី១ទៅតែម្ដង ។

អ្នកខ្លាំងអ្នកមានអំណត់ខ្ពស់ អ្នកដែលហ្វឹកហាត់បានល្អនឹងសង្ឃឹមរកបានកៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២ទៀត ។រវាងលី ភា និង ផាន់ ពិសិដ្ឋពុំធ្លាប់ជួបគ្នាពីមុនមកទេជំនួបមួយនេះសំខាន់ណាស់មិនដឹងថានរណាខ្ទាតចេញ ហើយនរណានៅនោះឡើយ ។

អ្នកប្រដាល់២រូបទៀតដែលត្រូវប្រជែងគ្នាដណ្ដើមកៅអីដែរនោះគឺគួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងត្រូវតស៊ូជាមួយអ្នកប្រដាល់ឯម សុធីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យ ។

ប៊ុនហ៊ីមជាអ្នកប្រដាល់ចាស់វស្សាមួយរូបដែលមានផ្លែល្អចិត្តហ៊ាន និងក្លាហានណាស់តែសព្វថ្ងៃការប្រកួតរបស់គេពុំសូវបានទទួលលទ្ធផលល្អនោះទេ គឺភាគច្រើនទទួលបរាជ័យ ។ចំពោះសុធីគេជាអ្នកប្រដាល់ស្រករក្រោយមែនតែគេមានផ្លែវ៉ៃចេញបានល្អរហ័សទាំងការវាយលុកទាំងការពារ ។

អ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាខ្ទាតចេញពីការប្រកួតហើយនរណាដណ្ដើមបានកៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២ទៀតឡើយ ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះអាចនឹងមាននរណាម្នាក់សន្លប់ហៃយបើគេប្រកួតគ្នារហូតចប់ទឹកទី៣នោះប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះភេច ថង(Phich Thong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

Koun-Bunhim-Em-Sothy [800x600]

Soth-Bunthy-Phich-Thong [800x600]

LEAVE A REPLY

Please enter your comment!
Please enter your name here