បុរសម្នាក់កំពង់ដើរឆ្លងថ្នល់ហើយត្រូវម៉ូតូបុកបណ្តាលអោយស្លាប់ភ្លាមៗនិងកន្លែង

0
5

កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាបភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយរវៀងអ្នកជិះម៉ូតូបានបុកអ្នកថ្មើជើង ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីថ្ងៃទី១៣គម្ភះ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៧និង១១៨ ស្ថិតក្នុងភូមិព្រៃតាមូងឃុំផ្សារស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាបុរសដែលជាអ្នកថ្មើត្រូវបានម៉ូតូបុកបណ្តាលអោយបាក់ជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមានឈ្មោះចាន់សាម៉ុនភេទប្រុសអាយុ៤៨ឆ្នាំរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើដោយឡែកបុរសជាអ្នកបើកម៉ូតូត្រូវបានគេស្គាល់ឈ្មោះឡាចសារិទ្ធភេទប្រុសអាយុ២៣ឆ្នាំរសនៅក្នុងភូមិទួលរការឃុំមេលំស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងជិះម៉ូតូម៉ាក់C125ពណ៍ខ្មៅសេរី២០១៧ពាក់ស្លាកលេខកំពង់ឆ្នាំង1H1770ក្នុងទិសដៅពីជើងទៅត្បូងមិនមានភ្លើងបំភ្លឺបានបុកមនុស្សដើរឆ្លងផ្លូវទិសដៅពីកើតទៅលិច ។

សមត្ថកិច្ចខាងលើដដែលបានអោយដឹងបន្ថែមទៀតថាក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូរងរបួសធ្ងន់បណ្តាលអោយបែកក្បាលនិងត្រូវបានក្រុមគ្រួសាបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្ត អ្នកស្លាប់ក៍ត្រូវបានក្រុមគ្រួសានាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុករងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចបណ្តាលមកពីអ្នកបើកបរក្នុងឡ្បឿនលឿននិងមិនមានបើកភ្លើងម៉ូតូទើបបណ្តាលអោយបុកអ្នកដើរឆ្លងផ្លូវរហូតដល់ស្លាប់និងរងរបួសធ្ងន់ខ្លួនឯងផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1518531021807-1

IMG-20180213-WA0125

IMG-20180213-WA0124

FB_IMG_1518530998140

IMG-20180213-WA0117

FB_IMG_1518530990405

LEAVE A REPLY

Please enter your comment!
Please enter your name here