អាជ្ញាធរស្រុករវៀងនិងខេត្តព្រះវិហាររងការិះគន់បើកដៃឲ្យឈ្មួញរុករករ៉ែខុសច្បាប់

0
69

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំរមទមស្រុករវៀងសំដែងការព្រួយបារម្ភនិងសោកស្តាយជាអណែកនូវធនធានរ៉ែមាសក្រោមដីដែលបានឃើញក្រុមពួកឈ្មួញជីកខួងដីរុករករ៉ែមាសបែបអនាធិបតេយ្យគ្មានច្បាប់ទំលាប់ ហាក់បីដូចប្រទេសគ្មានច្បាប់គ្រប់គ្រង ។

IMG-20180213-WA0002

ការរុករករ៉ែមាសល្មើសច្បាប់នៅតំបន់ភ្នំលុងក្នុងភូមិសាស្ត្រភូមិរំដេងឃុំរមទមស្រុករវៀងខេត្តព្រះវិហារ បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេ រាល់ការរកសុីរបរខុសច្បាប់ទាំងនោះមិនត្រូវបានអាជ្ញាធរដែនដីស្រុកខេត្តពិសេសមន្ទីររ៉ែនិងឋាបពលខេត្តវិហារសង្ងំស្ងៀមបណ្តែតបណ្តោយឲ្យឈ្មួញជនជាតិចិនយួនខ្មែរបោះទីតាំងឈរជើងប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិក្រោមដី(លោហៈធាតុ)បានដោយសុខសាន្តរាប់ឆ្នាំបានឡើយ ។

ទន្ទឹមនិងការមិនចុះទៅទប់ស្កាត់បង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញរ៉ែមាសដោយខុសច្បាប់ពីសំណាក់អភិបាលស្រុកនិងអភិបាលខេត្តព្រះវិហារថ្នូរនិងលុយខ្មៅក្រោមតុយ៉ាងច្រើនក្រាស់ក្រែលហើយទើបធ្វើឲ្យក្រុមឈ្មួញទាំងនោះពពាក់ពពូនគ្នាបង្កើនការបំផ្លាញធនធានរ៉ែមាសក្រោមដីយ៉ាងផុលផុស ។ នៅក្នុងចំណោមពួកឈ្មួញរាប់រយកន្លែងទីតាំងអណ្តូងរ៉ែមានវត្តមានបងបង្កើតអភិបាលខេត្តព្រះវិហារម្នាក់ជាគ្រូបង្រៀននៅខេត្តកំពង់ធំ(ឈ្មោះវន្ត័)ចូលទៅប្រកបរបរខុសច្បាប់នេះផងដែរហើយបានដាក់ហ៊ុនជាមួយឈ្មោះឈន សំអាត ។

ប្រជាពលរដ្ឋដដែលបានង្ហើបឲ្យដឹងទៀតថា ពួកឈ្មួញដែលរុករករ៉ែមាសអត់ច្បាប់ទាំងអស់ហើយក្រុមនេះមានមេខ្យល់ប្រមូលលុយពីម្ចាស់ទីតាំងរណ្តៅរ៉ែយកទៅសែនព្រេនឲ្យសមត្ថកិច្ចគ្រប់ស្ថាប័ណ្ណ អាជ្ញាធរស្រុករវៀង ការិយាល័យរ៉ែនិងឋាមពលស្រុកមន្ទីររ៉ែនិងឋាមពលខេត្តនិងអាជ្ញាធរខេត្តព្រះវិហារជាកញ្ចប់ប្រចាំខែរៀងៗខ្លួន(តូចសុីតាមតូចធំសុីតាមធំ)ហេតុនេះធ្វើឲ្យក្រុមអ្នករកសុីរុករករ៉ែមាសតំបន់ភ្នំលុងមិនខ្វល់ពីរឿងការរំខានណាមួយពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរដែនដី ។ ម្យ៉ាងវិញទៀតមានបងប្រុសបង្កើតអភិបាលមករកសុីរបរនេះដែរអត់ភ័យព្រួយអីទៀតទេស្មើនិងខ្លាដុះស្លាប ។
ក្នុងនាមប្រជាពលរដ្ឋរស់នៅឃុំរមទមសូមអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលមេត្តាជួយទប់ស្តាត់ការពារធនធានរ៉ែមាសក្នុងទឹកដីស្រុករវៀងដែលជាសម្បត្តិជាតិនេះផងបើពុំនោះទេរលាយហិនហោចគ្មានសល់ ។ ប្រសិនលោករដ្ឋមន្ត្រីក្រសួងរ៉ែត្រូវថ្នាំសណ្តំ(ទទួលលុយសំណូក)ពីពួកឈ្មួញទាំងនេះដូចការអះអាងរបស់ក្រុមឈ្មួញគីអ្វីៗនិងត្រូវចប់ ។ តែទោះជាយ៉ាងណាក៌ដោយនៅមានសម្តេចនាយករដ្ឋមន្ត្រីដែលដឹកនាំប្រទេសគឺជាក្តីសង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋ ។

ពាក់ព័ន្ធករណីនេះគេហទំព័រKNVមិនអាចសុំការបំភ្លឺពីលោកអភិបាលស្រុករវៀងនិងប្រធានមន្ទីររ៉ែនិងឋាមពលខេត្តបានទេ ។ ចំណែកលោកអភិបាលខេត្តព្រះវិហារបានបញ្ជាក់តាមទូរស័ព្ទថាក្រុមឈ្មួញដែលធ្វើអាជីវកម្មរុករករ៉ែមាសអត់ច្បាប់តម្រូវឲ្យមកសុំច្បាប់តាមច្រកចេញចូលតែមួយរបស់ខេត្ត ។ តែបើទីតាំងណាអត់ច្បាប់និងចុះបង្ក្រាប ។

ការបើកផ្លូវឲ្យមកសុំច្បាប់អនុញាត្តរុករករ៉ែមាសក្រុមដីពីសំណាក់អភិបាលខេត្តថាតើត្រឹមត្រូវជាលក្ខណៈច្បាប់ដែរទេ? ។ បញ្ហានេះសង្ឃឹមថា ក្រសួងរ៉ែនិងឋាមពលទេទើបពន្យល់បកស្រាយបាន ៕ ចក្រី

IMG-20180213-WA0001

IMG-20180213-WA0000

IMG-20180213-WA0003

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here