កំពង់ឆ្នាំង៖  រយះពេលត្រឹមតែ២ថ្ងៃរថយន្តខុសលក្ខណះបច្ចេកទេសដឹកសំពីងសំពោងនិងផ្ទុកហួសចំណុះត្រូវបានធ្វើការបង្ក្រាបនិងផ្ទេដាក់សាងទៅរថយន្តមួយផ្សេងទៀតដែលកំណត់ដោយអនុគណះកម្មការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍និងបង្កដល់ការខូចខាតផ្លូវផងដែរ  ។

IMG20180212093702

កំលាំងចម្រុះបានចុះបើក យុទ្ធនាការបង្ក្រាបរថយន្តខុសលក្ខណះបច្ចេកទេសតទ្រុងដឹកសំពីសំពោងនិងផ្ទុកខ្ពស់ហួសកំណត់បានចាប់ផ្តើមធ្វើឡើងតាំងពីថ្ងៃទី១១និងទី១២គម្ភះ២០១៨មាន២គោលដៅក្នុងខេត្តកំពង់ឆ្នាំងទី១នៅគីឡូម៉ែត្រលេខ៤៤ស្ថិតក្នុងភូមិជន្លាត់ដៃឃុំស្វាយស្រុកសាមគ្គឺមានជយ័ខេត្តកំពង់ឆ្នាំង គោលដៅទីនៅចំណុចភូមិថ្មីឃុំជ្រៃបាក់ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ។

ប្រធានមន្ទីសាធារណះការនិងដឹកជញ្ជូនហើយក៍ជាអនុគណះកម្មការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងលោក កែវពៅ បានអោយដឹងនៅក្នុងពេលបើកយុទ្ធនាការបង្ក្រាបរថយន្តតកន្ទុយខុសលក្ខណះបច្ចេកទេសថាក្រុមចំរុះក្នុងរយះពេលពីថ្ងៃចាប់ពីថ្ងៃទី១១និង១២គម្ភះ២០១៨បានធ្វើការត្រួតពិនិត្យវាស់វែងយានយន្តសរុបបាន៤៣គ្រឿងក្នុងនោះរថយន្តសាំយ៉ុង៥គ្រឿង បានតម្រូវងោយធ្វើការដោះកន្ទុយខាងក្រោយចេញនិងបានឃាត់រថយន្តសាំយ៉ុង១គ្រឿងដែលមានកងឌុបនិងរថយន្តដែលមានដឹកសំពីសំពោង ផ្ទុកហួសចំណុះសមត្ថកិច្ចបានធ្វើការអប់រុំណែនាំដល់ម្ចាស់រថយន្តទាំងអស់តម្រូវអោយទម្លាក់ចុះនិងផ្ទេផ្ទូដាក់ទៅរថយន្តផ្សេងៗដើម្បីបញ្ជៀសការដឹកហួសចំណុះនិងសំពីសំពោងដែលនាំអោយគ្រោះថ្នាក់ចរាចរណ៍និងខ្លាំងបំផុតគឺការខូចផ្លូវជាតិ តែម្តង ។

ប្រធានមន្ទីសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោក កែវពៅ បានអោយដឹងទៀតថាក្រុមចម្រុះរបសអនុកម្មការសុវត្ថភាចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងលោក កែវពៅ ថាការចុះយុទ្ធនាការបង្ក្រាបរថយន្តខុសលក្ខណះបច្ចេកទេសតទ្រុងដឹកសំពីងសំពោងដឹកហួសទម្ងន់គឺនៅតែបន្តធ្វើជាប្រចាំដូចជាភ្លៀងរលឺមទាលតែអស់ប្រភេទរថយន្តខាងលើនេះ ដែលធ្វើអោយខូចខាតផ្លូវ ស្ពាន ដែលប្រមុខរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងសាងសង់យ៉ាងលំបាក ៕ ជាវុត្ថា កំពង់ឆ្នាំង

IMG20180212105717

IMG20180212095830

IMG20180212100036