កណ្ដាល:បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើង និងម៉ូតូកើតហេតុវេលាម៉ោង ២៣:១៥ នាទីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១១.០២.២០១៨ នៅផ្លូវរថភ្លើងចំណុចភូមិដើមឬស ឃុុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមការសណ្ថានរបស់សមត្ថកិច្ចបានប្រាប់ថារថភ្លើងបើកពីរទិសដៅកំពត-ភ្នំពេញ មកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ ០១ គ្រឿងម៉ាក Wave s ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១K ២១២២ ។

ប្រភពពីសមត្ថកិច្ចប៉ុស្ថិ៍បានអោយដឹងថាអ្នកបើកម៉ូតូ
មានឈ្មោះ ថៃ ហុកឡេង ភេទ ប្រុស អាយុ ២៤ ឆ្នាំមុខរបរ កសិកររស់នៅភូមិសាម៉រឃុំដើមឬស ស្រុកកណ្តាលស្ទឹង(រងរបួសធ្ងន់) ។

អ្នករួមដំណើរ០១នាក់ឈ្មោះ យ៉ែម ពន្លក ភេទ ប្រុស អាយុ ៣៧ ឆ្នាំមុខរបរ កសិករ រស់នៅភូមិ-ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ឯជនរងគ្រោះម្នាក់ទៀតបានបញ្ចូនទៅមន្ទីរពេទ្យ។ វត្ថុតាងម៉ូតូ គ្រួសារយកទៅរក្សាទុកដោយខ្លួនឯងនៅផ្ទះ៕ ដោយសនសុភ័ក្ដ

IMG-20180212-WA0007

IMG-20180212-WA0008

IMG-20180212-WA0009