ខេត្តមណ្ឌលគិរី ៖ គួរអោយសង្វែកណាស់ ប្អូនជីដូនមួយ និងប្តីត្រូវបានស្លាប់នៅក្នុងភ្នក់ភ្លើងដ៏ក្តៅគគុក មិនតែប៉ុណ្នោះខ្លួនឯងត្រូវបានរលាកភ្លើងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន សន្សលនៅកូនតូចកើតមកមិនទាន់បានមួយខែ មើលមិនទាន់ឃើញមុខឪពុកផង ហេតុការណ៍នេះបានកើតឡើងខណៈដែលផ្សារក្រុងសែនមនោរម្យត្រូវ បានអគ្គីភ័យបានឆាបឆេះលេបត្របាក់កាលពីវេលាម៉ោងជាង០១ទៀបភ្លឺថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨នេះ។

IMG-20180210-WA0005

បើតាមការប្រាប់អោយដឹងពីប្អូនស្រីជនរងគ្រោះថា នៅពេលកើតហេតុក្រុមគ្រួសារមានចំនួន០៨នាក់បានដេកនៅក្នុងផ្ទះនៅលើឡៅតឿ ហើយភ្លើងបានឆេះពីក្រោមឡើងទៅ នៅពេលនោះជនរងគ្រោះបានដឹងថាមានភ្លើងកំពុងតែឆេះនៅក្នុងផ្ទះខ្លួនយ៉ាងសន្ធោសន្ធៅ ក៏ដាស់ក្រុមគ្រួសារអោយភ្ញាក់ ដើម្បីរត់ចេញក្រៅ តែដោយសារភ្លើងឆេះខ្លាំងពេកក៏អោយប្រពន្ធចេញតាមបង្អួច ហើយជនរងគ្រោះបន្តទៅយកកូនដែលកើតមកមិនទាន់បានមួយខែផងនោះបោះមកអោយប្រពន្ធ ហើយជនរងគ្រោះក៏បន្តទៅយកប្អូនថ្លៃ តែជាអកុសល្យជនរងត្រូវជាប្តី និងប្អូនជីដូនមួយត្រូវបានដំបូលផ្ទះបាក់ធ្លាក់មកសង្កត់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង។ ប្រពន្ធជនរងគ្រោះឃើញដូច្នេះក៏ហុចកូនទៅអោយឪពុកបី ហើយយកក្រម៉ាមកឃ្លុំចូលទៅជួយប្តី និងប្អូនជីដូនមួយ ដោយសារតែភ្លើងឆេះខ្លាំងពេកប្រពន្ធជនរងគ្រោះបានរត់ចេះមកវិញ ហើយស្រែកអោយអ្នកជិតខាងជួយ ទាំងខ្លួនឯងកំពុងឈឺដោយសាររលាកភ្លើង និងអាណិតប្តីព្រមទាំងប្អូនខ្លោចចិត្តដែលនៅក្នុងភ្នក់ភ្លើងដ៏ក្តៅគគុក។

ជនរងគ្រោះទី១ឈ្មោះ លន់ សេងប៉ូ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ពានជ័យ ក្រុងសែនមនោរម្យ ទី២ឈ្មោះ តូច ណាវីន ភេទប្រុស អាយុ១២ឆ្នាំមានទីលំនៅភូមិកណ្តាល សង្កាត់ស្ពានជ័យ ក្រុងសែនមនោរម្យ។

ជុំវីញទៅនឹងហេតុការណ៍អគ្គីភ័យខាងលើមិនទាន់ដឹងមកពីមូលហេតុនៅឡើយទេ ហើយមិនដឹងខូចខាតទ្រព្យសម្បត្តិ ប៉ុន្មាន និងមានជនរងគ្រោះប៉ុន្មានអ្នកបន្ថែមទៀតនោះទេ ប៉ុន្តែបើតាមការប្រាប់អោយដឹង ពីលោកឡុង វិបុល អភិបាលក្រុងសែនមនោរម្យថាក្នុងហេតុការណ៍ឆេះផ្សារក្រុងសែនមនោរម្យមានមនុស្សស្លាប់២នាក់របួស៤នាក់។

រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី១០ខែកុម្ភៈនេះ រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ក្នុងនោះបញ្ជូនមកពីស្រុកស្នួលខេត្តក្រចេះ០១គ្រឿង នៅតែបន្តសកម្មភាពបាញ់ទឹកពន្លត់ភ្លើងនៅឡើយ ដោយសាររថយន្តពិបាកចូលទៅគៀក ពីព្រោះផ្លូវចង្អៀត បានត្រឹមតែបាញ់ទឹកពីចម្ងាយដើម្បីពន្លត់ភ្លើង៕ ដោយ(មនោរម្យ)

IMG-20180210-WA0003

IMG-20180210-WA0004

IMG-20180210-WA0010

IMG-20180210-WA0013

IMG-20180210-WA0008

IMG-20180210-WA0011

IMG-20180210-WA0012

IMG-20180210-WA0009