បារាំងព្រមានទួកគី កុំឲ្យយកសាំងទៅចាក់លើភ្លើង

0
26

នៅក្នុងជម្លោះពាក្យសំដីដ៏ក្តៅគគុកចុងក្រោយនេះរវាងបារាំងនិងទួកគី លោករដ្ឋមន្ត្រីការបរ ទេសបារាំងបានព្រមានទួកគីថាសូមកុំឲ្យលេងល្បែងសង្គ្រាម និងកុំឲ្យយកសាំងទៅចាក់លើ ភ្លើងឲ្យសោះ។

image

ការប្រើសង្គ្រាមភាសានេះបានធ្វើឡើងក្រោយពីកងទ័ពទួកគីបានបើកប្រតិបត្តិការយោធាវាយប្រហារទៅលើកងទ័ពឃើតនៅភាគពាយព្យនៃប្រទេសស៊ីរីកាលពីពេលក ន្លងមកនេះ។

បារាំងបានចោទប្រកាន់ថាប្រទេសទួកគីបានរំលោភទៅលើច្បាប់អន្តរជាតិយ៉ា ងធ្ងន់ធ្ងរ។ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងBFM TVរដ្ឋមន្ត្រីការបរទេសបារាំងបាននិ យាយថា កងកម្លាំងបរទេសទាំងអស់ត្រូវតែដកចេញពីប្រទេសស៊ីរី រួមទាំងកងទ័ពអ៊ីរ៉ង់និង កងទ័ពហេសបូឡាផង។

គាត់បានបន្ថែមទៀតថា ពេលនេះច្បាប់អន្តរជាតិត្រូវបានរំលោភដោយប្រទេសទួកគី របបDamascus ដោយពួកអ៊ី រ៉ង់ និងដោយពួកកងទ័ពដែលកំពុងបើកការវាយប្រហារទៅភាគខាងកើតទីក្រុងGhoutaនិង Idlibក្នុងប្រទេសស៊ីរី៕

image

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here