ភ្នំពេញ:  ក្នុងលិខិតដែលសហព័ន្ធអន្តរជាតិផ្ញើមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជន និង កីឡានិង សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជានិងសហព័ន្ធកីឡាប៉េតង់ជាសមាជិកទាំងអស់នោះលោកមាស សារិនត្រូវបានគេចោទប្រកាន់ថា បានតាក់តែងសេចក្ដីរាការណ៍មហាសន្និបាតមិនស្របតាមដំណើរការ ដែលបដិសេធធ្វើការកែតម្រូវចាំបាច់ដែលស្នើដោយអ្នកចូលរួម ។

មាស សារិន [800x600]

លោកClaude AZEMA ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានចេញលិខិតមួយហាមឃាត់លោកមាស សារិនដែលសមាជិកប្រតិបត្តិសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា និង ជាអគ្គលេខាធិការសហព័ន្ធប៉េតង់អាស៊ានមិនឲ្យលោកដឹកនាំ ឬពាក់ព័ន្ធក្នុងស្ថាប័នប៉េតង់ទាំងថ្នាក់ជាតិ -អន្តរជាតិមួយជីវិត ។

មូលហេតុមកពីលោក មាស សារិន បានប៉ុនប៉ងរៀបចំការប្រកួតជើងឯកអាស៊ីក្លែងក្លាយដោយគ្មានការចូលរួមពីសហព័ន្ធអន្តរាជាតិ ។ គាត់បានអន្តរាគមន៍ជាច្រើនលើកច្រើនសារទៅសហព័ន្ធដែលបានសម្រេចថា មិនចូលរួមក្នុងវិញ្ញាសាដោយគ្មានមូលដ្ឋានដើម្បីកោះហៅសហព័ន្ធទាំងនោះឲ្យមកចូលរួម ។

គាត់បានស្នើទៅសហព័ន្ធអតីតសមាជិកប៊ូ និង ប៉េតង់អាស៊ីកុំឲ្យចូលរួមក្នុងការបង្កើតសហព័ន្ធថ្មីតាមការចង់បានរបស់សហព័ន្ធប៊ូល និង ប៉េតង់អន្តរជាតិ ។ គាត់បានតាក់តែងសេចក្ដីព្រាងលក្ខន្តិកៈដែលមានបទប្បញ្ញតិផ្ទុយវិធានទូទៅនៃច្បាប់កីឡានិង សេចក្ដីព្រាងលក្ខន្តិកៈគំរូរបស់សហព័ន្ធដែលផ្គត់ផ្គង់ដោយសហព័ន្ធអន្តរជាតិដែលបដិសេធ្ និងរិះគន់ដំណើរការនេះ ។

សូមបញ្ជាក់ថាសហព័ន្ធអន្តរជាតិបានផ្ដល់ឲ្យកម្ពុជារួចជាស្រេចហើយដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនៅឆ្នាំ២០១៩ ។ប្រសិនបើកម្ពុជាមិនចាត់វិធានការលើបុរសទាំង២រូបនេះទេនោះសិទ្ធនៃការធ្វើជាម្ចាស់ផ្ទះនេះនឹងត្រូវដកហូតវិញ ។

បើតាមការឲ្យដឹងពីសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាមកនោះថាលោកមាស សារិនបានស្ម័គ្រចិត្តដកខ្លួនចេញដោយស្ងៀមស្ងាត់ឯលោកឯម ហៀងនៅមិនទាន់ឮមាត់ឮ ក នៅឡើយទេ ។