រថយន្តត(កាត់តកែឆ្នៃ)បើឃើញបើកបរនៅខេត្ត ឬស្រុកណាក៏ដោយ នឹងត្រូវចាប់ទុកទាំងអស់ អនុវត្តន៍ចាប់ពីម៉ោង ០ ថ្ងៃទី៩ កុម្ភៈ តទៅ

1077

យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា  “ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ទាំងចៅ ហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែឆ្នៃកាត់តទាំងនេះគឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ចំពោះរថយន្តដឹកជញ្ជូនលើសទំងន់ក្នុងប្រទេសកម្ពុជាទាំងអស់ គឺ ក្រសួងមន្ទីរពាក់ព័ន្ឋនានាត្រូវជួបប្រជុំជាមួយម្ចាស់ឬតំណាងក្រុមហ៊ុនធ្វើការពន្យល់ណែនាំអោយបានច្បាស់អំពីច្បាប់ចរាចរណ៍ និងការដឹកជញ្ជូន និងផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ និង ស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរ។

បើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តង។ យើងត្រូវនិយាគ្នាអោយច្បាស់អំពីរឿងហ្នឹង ៕

27544588_1602854993096325_7851261921879979076_n