នគបាលចរាចណ៍ម្នាក់ដែលជាអ្នកជួយសង្គ្រោះបានបាត់បង់ជីវិតខ្លួនឯង

387

កំពង់ឆ្នាំង៖ នគបាលចរាចរណ៍ម្នាក់ដែលជាអ្នកជួយសង្គ្រោះត្រូវបានបាត់បង់ជីវិតខ្លួនឯងខណះដែលបានចេញទៅសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ពីនាក់ប្តីប្រពន្ធរវៀងរថយន្តនិងរថយន្តបុកពីក្រោយ  ។  ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី៧គម្ភះ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៣ និង៨៤ដែស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលចោះដល់កន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះមានឈ្មោះ វង្សវាសនា អាយុ២៦ឆ្នាំមានឋាន្ទរសក្តិអនុសេនីយ៍ទោក្នុងអង្គភាពចរាចរណ៍ផ្លូវគោគនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងនិងជាកូនទី២ក្នុងគ្រួសារដែលមានទីលំនៅក្នុងភូមិបឹងសាឡាងសង្កាត់បឹងសាឡាងខណ្ឌ័ទួលគោកក្រុងភ្នំពេញ ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកផ្នែកចរាចណ៍ផ្លូវគោកខេត្តលោកវរះសេនីយ៍ឯក កេតយ៉ុង បានអោយដឹងថានៅមុនពេលកើតហេតុនៅលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតក្នុងស្រុករលាប្អៀកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវៀងរថយន្តដឹកកន្ទេលបានបើបុកពីក្រោយរថយន្តដឹកស្រូវមួយចតនៅលើចិញ្ចើមផ្លូវដើម្បីលើកដាក់ស្រុវបណ្តាលអោយស្ត្រីជាប្រពន្ធរងរបួសបាក់ដៃដោយសារងចាំរថយន្តសង្គ្រោះរបស់មន្ទីពេទ្យយូពេក  ។

ប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងទៀតថាក្រោយពេលកើតហេតុកំលាំងនគបាលចរាចរណ៍បានចេញអន្តរាគមន្ត៍និងបានដឹកយកជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធតាមរថយន្តសារ៉ែនមកកាន់មន្ទីពេទ្យខេត្តដើម្បីធ្វើការសង្គ្រោះបន្ទាន់ក៍បានជួបគ្រោះថ្នាកចរាចរណ៍ម្តងទៀតខណះដែលរថយន្តសារ៉ែនបានផ្ទុះកងមុខផ្នែកខាងឆ្វេងរេចង្កូតមកខាងឆ្វេងបុកគល់ឈើលូនិងតូបលក់ដូនៅចិញ្ចើមផ្លូវធ្វើអោយក្រឡាប់ជាច្រើនត្រឡប់បណ្តាលអោយនគបាលចរាចរណ៍ខាងលើជាអ្នកបើកបរបែកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណះដែលជនរងគ្រោះជាប្តីដែលជិះក្នុងរថយន្តនគបាលរងរបួសបាក់ភ្លៅខាងស្តាំប្រពន្ធរងរបួសបាក់ដៃជាច្រើនកំណាត់និងបានគៀបជាប់ក្នុងរថយន្តដោយប្រើរយះពេលយូទៀបគាស់ចេញពីក្នុងរថយន្តដឹកបន្តទៅមន្ទីពេទ្យខេត្តដោយឡែកសាកសពនគបាលត្រូវបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីពេទ្យខេត្តយកទៅលំនៅឋានឯក្រុងភ្នំពេញទាំអយប់ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនិងមានការជួយជ្រោមជ្រែងពីអង្គភាពសម៉ីផងដែរ ៕  ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1517967726722

FB_IMG_1517969432060

FB_IMG_1517969439427

FB_IMG_1517969445461

FB_IMG_1517969454745

FB_IMG_1517970003185