កម្មករធ្វើការនៅទីបញ្ចុះសពរងការចោទប្រកាន់ថាបានរំលោភសាកសពស្រ្តីរងគ្រោះម្នាក់

0
115

តាមវេបសាយDaily Mailបានផ្សាយឲ្យដឹងថា បុរសម្នាក់ជាអ្នកធ្វើការនៅឯទីបញ្ចុះសពមួយកន្លែងនៅក្នុង ប្រទេសរុស្សីលោកAlexanderបានរងការចោទប្រកាន់ថា បានរំលោភទៅលើរាងកាយសាកសពតារាស្រី ម្នាក់ដែលត្រូវឃាតករសម្លាប់រួចហើយនោះ។ នាងOkasana Aplekaevaជាតារាសម្តែងរបស់រុស្សីនៅក្នុងកម្មវិធីShow Doom-2ត្រូវបានឃាតករសម្លាប់តាំងពីឆ្នាំ២០០៨។

image

សាកសពរបស់នាងត្រូវបាអ្នកបើកឡូរី ម្នាក់ប្រទះឃើញនៅតាមដងផ្លូវ ។ តាំងពីពេលនោះមកឃាតករ ក៏សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយដែរ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប៉ូលីសហាក់មានតម្រុយហើយក៏គាស់សាកសពមកធ្វើកោសល្យវិច័យ ឡើងវិញ ស្រាប់តែបែករឿងមួយផ្សេងទៀតគឺសាកសពនាងត្រូវបានគេរំលោភ។តាមការប្រមូលភស្តុតាងនានានិងការធ្វើតេស្តទៅលើDNAបានបង្ហាញច្បាស់ថា សាកសពនាងOkasanaពិតជាត្រូវបានលោក Alexanderរំលោភមែនមុនពេលបញ្ចុះ។ ប៉ុន្តែនៅប្រទេសរុស្សីអ្នកដែលប្រព្រឹត្តិអំពើបែបនេះច្បាប់មិនបានផ្ត ន្ទាទោសទេ ។

តែទោះជាយ៉ាងណាលោកAlexanderត្រូវបានគេបញ្ឈប់ពីការងារហើយ ក្រោយពីគាត់បាន បម្រើការងារនៅទីនេះអស់រយៈពេល១២ឆ្នាំទៅហើយនោះ៕

image

image

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here