មហាសេដ្ឋីអចលនទ្រព្យថៃម្នាក់ប្រឈមនឹងការជាប់គុក២៨ឆ្នាំ

0
33

តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថាមហាសេដ្ឋីថៃលោកប្រេមឆៃ កាណាស៊ូតាអាចប្រឈមុខទៅ នឹងការជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំប្រសិនបើរកឃើញទោសកំហុសថា គាត់ពិតជាបានចូលទៅប្រមាញ់សត្វព្រៃដែលគេហាមឃាត់ក្នុងតំបន់ព្រៃTungyai Naresuanដែលត្រូវបានដាក់ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនោះ។តំបន់ព្រៃនេះស្ថិតនៅក្នុងខេត្តកាន់ចាបុរីនៃប្រទេសថៃ។

image

ឆ្មាំព្រៃបានចាប់ខ្លួន លោកប្រេមឆៃអាយុ៦៣ឆ្នាំប្រធានក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យItalian-Thai Development plc កាលពីយប់ថ្ងៃអាទិត្យ។ គាត់ត្រូវបានទទួលការចោទប្រកាន់ថាបានរំលោភទៅលើច្បាប់ស្តីពីការ ការពារ សត្វព្រៃដោយបានចូលទៅប្រមាញ់សត្វព្រៃក្នុងតំបន់ហាមឃាត់ ។

លោកប្រេមឆៃបានសារភាពថា នេះជាលើកទី២ហើយដែលលោកបានចូលក្នុងតំបន់នេះ។លោកបានបដិសេធន៍ថា លោកមិនបានបាញ់សម្លាប់ សត្វព្រៃដូចការចោទប្រកាន់នោះទេ លោកចូលមកតំបន់នេះគ្រាន់តែជាការដើរកំសាន្តតែប៉ុណ្ណោះ៕

image

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here