លោកLarry Nassarអតីតវេជ្ជបណ្ឌិតនៃក្រុមកីឡាអត្តពលកម្មអាមេរិកត្រូវបានតុលាការកាត់ទោសឲ្យ ជាប់ពន្ធនាគារពី៤០ឆ្នាំទៅ១២៥ឆ្នាំពីបទបានបំពានទៅលើផ្លូវភេទអត្តពលករក្មេងៗ។

image

កាលពីមុននេះគាត់ក៏ត្រូវតុលាការកាត់ទោស២ករណីរួចហើយគឺត្រូវជាប់គុកពី៦០ឆ្នាំទៅ១៧៥ឆ្នាំពីបទបំពានផ្លូវភេទនេះ ដែរ ។ ដូច្នេះសារុបមកលោកLarryអាចនឹងត្រូវជាប់ពន្ធនាគារប្រហែល៣០០ឆ្នាំឯណោះ។ មានកីឡាការិ នីប្រមាណ២០០នាក់បានដាក់ពាក្យបណ្ដឹងប្តឹងលោកLarryពីបទបានបំពានផ្លូវភេទទៅលើពួកនាង។

នៅក្នុងសាលតុលាការបុរសជាប់ចោទរឿងអាស្រូវផ្លូវភេទរូបនេះបានធ្វើការសូមទោសទៅលើស្ត្រីរង គ្រោះទាំងអស់នោះផងដែរ៕