សហព័ន្ធកីឡាបាល់ទាត់ សម្រេចចិត្តតែងតាំងលោកប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកសារជាថ្មី

0
21

ភ្នំពេញ៖ នេះជាលើកទី៤ហើយដែលគ្រូបង្វឹកកាន់សញ្ញាបត្រPro-Licenseរូបនេះត្រូវបានសហព័ន្ធតែងតាំងឲ្យដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាថ្មី ។ លោកនៅមិនទាន់ដឹងថាការត្រឡប់មកដឹកនាំក្រុមជម្រើសជាតិជាថ្មីនេះមានរយៈពេលប៉ុណ្ណានៅឡើយទេ ។

1 [800x600]

លោកត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាដើម្បីប្រកួតបង្ហើយកិច្ចពូលCនៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ ។

ចំពោះប្រវត្តិសាស្ដ្រដឹកនាំក្រុមជម្រើសជាតិកម្ពុជា ៣លើកកន្លងមករបស់លោក ប្រាក់ សុវណ្ណារ៉ា គឺលោកដឹកនាំលើកដំបូងក្នុងឆ្នាំ២០០៨ បន្ទាប់មកទើបលោកទទួលបានការជឿជាក់ពីសហព័ន្ធជាលើកទី២ ក្នុងឆ្នាំ២០១៣ និងលើកទី៣ លោកបានដឹកនាំការប្រកួតផ្លូវការ ១ប្រកួតប៉ុណ្ណោះ កាលពីចុងឆ្នាំ២០១៧ ក្នុងយុទ្ធនាការប្រកួតជម្រុះ AFC Asian Cup 2019 ជាមួយក្រុមភ្ញៀវហ្សកដានី ដោយចាញ់លើទឹកដីខ្លួន ១-០ ក្រោយការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino ៕

2

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here