រឿងអាស្រូវផ្លូវភេទតែងតែកើតមានជារឿយៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។នៅពេលនេះរឿងអាស្រូវផ្លូវ ភេទបានកើតឡើងទៅលើរូបលោកប្រធានក្រុមហ៊ុនអាកាសចរកូរ៉េAsiana Airlines។លោកPark Sam-kooត្រូវបានរងការចោទប្រកាន់ថា បានទំនាក់ទំនងជាមួយបុគ្គលិកជាស្ត្រីភេទជាច្រើននាក់នៅក្នុង ឱកាសផ្សេងៗគ្នា។

image

លោកParkមានវ័ត៧៣ឆ្នាំទៅហើយនោះជាប្រធានក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់ ទីនៅក្នុងប្រទេសកូរ៉េខាងត្បូងតែងតែធ្វើដំណោះទៅកាន់ការិយាល័យរបស់គាត់ជារៀងរាល់ខែ ប៉ុន្តែគាត់តែងតែហៅអ្នកបំរើស្រីលើយន្តហោះទៅជួបគាត់ស្ងាត់ៗនៅក្នុងបន្ទប់ឡបប៊ី ដែលស្រីៗទាំង នោះត្រូវតែសម្តែងការស្វាគមន៍គាត់ដោយរីករាយ នាំគ្នាកៀកអង្អែលគាត់ សម្តែងការស្និទ្ធស្នាលជាមួយ គាត់ក្នុងនាមជាមេ។

មានសេចក្តីរាយកាណ៍ថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះលោកParkបានទៅក្រុមហ៊ុ នស្រីៗអូតេស្ត៍ទាំងអស់ត្រូវបានទទួលបញ្ជាពីនាយកប្រតិបត្តិឲ្យរត់ទៅស្វាគមន៍គាត់ យកដៃទាំង២អោបអង្អែលគាត់ហើយលើកត្រកងគាត់ឡើងក្នុងពិធីស្វាគមន៍ដ៏ស្រើបស្រាលនេះ។

ទោះជាយ៉ាងណាក៏មានអ្នកដែលមិនពេញចិត្តនឹងការស្វាគមន៍បែបកេញចំណេញពីរូបរាងកាយរបស់នាងដែរ ទើបដំណឹងដ៏គួរឲ្យអាម៉ាស់នេះបានធ្លាយមកក្រៅនិងមានការបង្ហោះតាមបណ្តាញសង្គមរហូតធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃ៕