ករណីរំលោភផ្លូវភេទនៅប្រទេសអង់គ្លេសក្នុងរយៈពេល១០ឆ្នាំនេះកើនឡើង៣០០%

2428

តាមប្រភពព៍ត៌មានរុស្សីRTបានផ្សាយឲ្យដឹងថា អំពើចាប់រំលោភដែលប្រព្រឹត្តិដោយបុរសទៅលើនារីភេ ទនៅក្នុងប្រទេសអង់គ្លេសមានការកើនឡើងដល់ទៅ៣០០%នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

image

តាមការស្ទង់មតិមួយគេបានរកឃើញថា ចំនួនមនុស្សប្រុសដែលបានប្រព្រឹត្តិអំពើអនាចារទៅលើស្ត្រីភេទ រាប់ទាំងការចាប់រំលោភផងនោះមានការកើនឡើងពីចំនួន៣៨១៩នាក់នៅក្នុងឆ្នាំ២០០៦-២០០៧ទៅដល់១២១៣០នាក់នៅក្នុងឆ្នាំ២០១៦-២០១៧។

តួលេខនេះបានឆ្លុះបញ្ចាំងឲ្យឃើញថាសូ ម្បីតែប្រទេសស៊ីវីល័យមួយទៅហើយនោះ ក៏ការរំលោភបំពានផ្លូវភេទដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិរបស់ស្ត្រីមិនត្រូវបានរាំងខ្ទប់ដែរ ផ្ទុយទៅវិញវាកាន់តែមានចំនួនកើនឡើងគួរឲ្យព្រួយបារម្ភ មែនទែន៕