កងទ័ពស៊ីរីរងការចោទប្រកាន់ថា បានវាយប្រហារឧស្ម័នពុលលើជនស៊ីវិល

0
21

យោងតាមរបាយការណ៍ពត៍មាននានាបានឲ្យដឹងថា មានជនស៊ីវិលរាប់សិបនាក់បានទទួលរងគ្រោះដោយការវាយប្រហារឧស្ម័នពុល Chlorine ដែលប្រើដោយកងទ័ពរដ្ឋាភិបាលស៊ីរី។

image

រូបភាព និងវីដេអូបានបង្ហោះតាមអនឡាញបានបង្ហាញពីជនរងគ្រោះខំប្រឹងត្រដរខ្យល់នៅពេលស្រូបយកឧស្ម័នពុលពីការវាយប្រហារតាមយន្តហោះលើទីក្រុង Idlib កាលពីយប់ថ្ងៃអាទិត្យ។  បុរសម្នាក់បានលោតចុះត្រាំនៅក្នុងទឹកហើយយកដៃបិទបាំងរាងកាយខ្លួនក្រោយពីឧស្ម័ននេះកាត់ខោអាវរហែកអស់។

មានរបាយការណ៍បញ្ជាក់ថា យន្តហោះចំបាំងជាច្រើនគ្រឿងបានទម្លាក់គ្រាប់បែករាប់សិបគ្រាប់ទៅលើតំបន់ដែលមានជនស៊ីវិលរស់នៅ។ ជាមួយគ្នានេះក៏មានឧទ្ធម្ភាចក្រជាច្រើនគ្រឿងទៀតរបស់របបអាសាដដែលគាំទ្រដោយរុស្ស៊ីបានទម្លាក់ធុងដែលផ្ទុតដោយឧស្ម័ន Chlorine ទៅលើតំបន់នោះដែរ។ មានជនស៊ីវិល11នាក់បានទទួលរងគ្រោះដោយឧស្ម័ននេះ។ លោក អាសាដ បានបដិសេធការចោទប្រកាន់នេះទាំងស្រុង៕

image

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here