មង្គលការរបស់កូនកំលោះ Taeyang និងកូនក្រមុំ Min Hyo Rin នៅក្នុងព្រះវិហារ Seoul Joongang Church ។ កម្មវិធីនាពេលនេះមានតារារួមផលិតកម្មជាច្រើនចូលរួម ដែលសុទ្ធសឹងជាតារាល្បីៗដូចជា CL, Sandara, Lee Hi, Se7en, ក្រុម BLACKPINK, ក្រុម WINNER និងតារាជាច្រើនទៀត ហើយកម្មវិធីទាំងមូលពិតជាពោរពេញទៅដោយសុភមង្គល៕
អ្វីដែលកាន់តែពិសេសនោះ Daesung មិត្តរួមក្រុម BIGBANG របស់ Taeyang គឺជាពិធីករសម្រាប់កម្មវិធី ខណៈ Seungri និង CL បង្ហាញខ្លួនជាពិសេស ច្រៀងអបអរគូស្វាមីភរិយាថ្មីថ្មោង។