សហព័ន្ធកីឡា ITF ត្រៀមរៀបចំដាក់កីឡាតេក្វាន់ដូនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

5736

ភ្នំពេញ:សហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)តំបនអាស៊ាននឹងជួបប្រជុំគ្នានៅខែមីនាដើម្បីរកវិធីដើម្បីដាក់បញ្ចូលប្រភេទកីឡាប្រយុទ្ធមួយនេះទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

តេក្វាន់ដូមាន២ប្រភេទគឺ ITF(International Taekwondo Federation) ជតេក្វាន់ដូរបស់ប្រទេសកូរេខាងជើងដែលតេក្វាន់ដូមួយនេះមិនមែនជាប្រភេទកីឡាអូឡាំពិកឡើយ ។តេក្វាន់ដូមួយស្ទីលទៀតជារបស់ប្រទេសកូរេខាងត្បូងគឺជាប្រភេទកីឡាអូឡាំពិកគឺតេក្វាន់ដូស្ទីលWTF(World Taekwondo Federation)តេក្វាន់ដូនេះមានដាក់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games)អាស៊ីហ្គេម(ASIAN Games) និងអូឡាំពិកហ្គេម(Olympic Games) ។

សព្វថ្ងៃនេះតេក្វាន់ដូITF កម្ពុជាកំពុងមានការរីកចម្រើនខ្លាំង ។ ទោះបីតេក្វាន់ដូនេះមិនទាន់ក្លាយជាកីឡាអូឡាំពិតក៏ពិតមែនតែកីឡានេះមានការប្រកួតជើងឯកចាប់ថ្នាក់តំបន់ ទ្វីប និង ពិភពលោកហើយគ្រប់ព្រឹត្តិការណ៍នេះកម្ពុជាតែងតែចូលរួមមិនដែលខាននោះទេ ។

 

សូមបញ្ជាក់ថាប្រភេទកីឡានេះកម្ពុជាមានសក្ដានុពលណាស់ ។ រាល់ការប្រកួតទាំងថ្នាក់តំបន់ ទ្វីប និង ពិភពលោកកម្ពុជាតែងតែដណ្ដើមបានមេដាយជានិច្ច ។លោកកែវ រ៉ាមីដែលជាប្រធានសហព័ន្ធមានជំនឿចិត្តថាបើមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមនោះកម្ពុជានឹងដណ្ដើមបានមេដាយជាមិនខានឡើយ ។

Taekwando03