វ៉ាន វឿន ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមខ្ទាតចេញនៅជុំទី១ TV5 Boxing Knock-Out

6228

ភ្នំពេញ:ការប្រកួតជម្រុះជុំទី១នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៣កុម្ភៈអ្នកប្រដាល់វ៉ាន វឿនក្លិបឃ្លាំងមឿងកីឡាដែលជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីនោះបានខ្ទាតចេញពីការប្រកួតនៅជុំទី១ ។

វ៉ាន់ វឿនជួបជាមួយអ្នកប្រដាល់គ្មានឈ្មោះបោះសម្លេងនឹម ននក្លិបទ័ពឆ័ត្រយោង៩១១ ។ វ៉ាន វឿនដែលធ្វើឲ្យគូប្រកួតដឹងពីចំណុចខ្សោយនោះត្រូវនឹម ននវាយប្រហារជើងក្រោមហើយគ្រាន់តែនៅទឹកទី១សោះជើងក្រោមខាងឆ្វេងរបស់វ៉ាន់ វឿនមានបញ្ហាព្រមទាំងត្រូវអាជ្ញាកណ្ដាលរាប់ ៩ដល់ទៅ២លើក ។

មកដល់ទឹកទី២គ្រាន់តេការប្រកួតចាប់ផ្ដើមនឹម ននបានវាយប្រហារជើងក្រោមវ៉ាន់ វឿនទៀតហើយអាជ្ញាកណ្ដាលរាប់៨ម្ដងទៀត ។ បន្ទាប់ពីរាប់ហើយនឹន ននទាត់ជើងក្រោមបានសម្រេចមួយជើងទៀតធ្វើឲ្យវ៉ាន់ វឿនដួលហើយត្រូវអាជ្ញាកណ្ដាលបញ្ឈប់តែម្ដង ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់កំពែងខ្មៅមកពីសមាគមប្រដាល់ក្រសួងកសិកម្មឲ្យដួលសន្លប់នៅទឹកទី២ក្រោកតដៃលែងរួច ។

ពេលនេះនឹម នន និង យុគ យុក្សផ្លែបានកក់កៅអីសម្រាប់ឡើងទៅប្រកួតវគ្គជម្រុះនៅជុំទី២បន្តទៀត ក្នុងឯ វ៉ាន់ វឿន និង កំពែង ខ្មៅខ្តាតចេញពីការប្រកួតត្រឹមនេះហើយ ។

photo_2018-01-07_05-33-22 [800x600]