ហ៊ឹម សេរី និង គឹម វាសនា ត្រៀមខ្លួនទទួលភ្ញៀវថៃ នៅលើសង្វៀនបារលីប្លេក

7595

ភ្នំពេញ: អ្នកប្រដាល់កម្ពុជា២រូបគឺហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យ និង គឹម វាសនាក្លិបទ័ពឆ័ត្រយោ៩១១នឹងត្រូវទទួលភ្ញៀវថៃលើសង្វៀនបារលីប្លេករបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៤កុម្ភៈ ។

ហ៊ឹម សេរី ដែលប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាមនោះគេជាប្រដាល់រូបនេះមានចិត្តធំ និង ក្លាហានណាស់តែបើជួបគូប្រកួតខ្លាំងចិត្តរបស់គេក៏ធ្លាក់ចុះដែរ ។ សេរីមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៨ដង និង ចាញ់១១ដង ។

គូប្រកួតរបស់គេគឺ ផាត ឯក(Phat Ek)  អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរហើយតាមរយៈការប្រកួតកន្លងមកនេះបង្ហាញថាគេមិនខ្សោយនោះឡើយ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ដង ។រវាងសេរី និង ផាត ឯកមិនដឹងថានរណាឈ្នះនោះទេ ។

Kim-Veasna-Phlay-Noy [800x600]

គឹម វាសនាវិញគេត្រុវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផ្លាយ ណយ(Phlay Noy)ដោយប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

អ្នកប្រដាល់ថៃផ្លាយ ណយរូបនេះទើបតែដណ្ដើមបានថានៈជាជើងឯករងពីស្រុកខ្មែរបានកាលពីថ្មីៗនេះដោយប្រកួតផ្ដាច់ព្រ័ត្រចាញ់ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ ។

ផ្លាយ ណយមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៤ដង ចាញ់១៤ដងនិងស្មើពិន្ទុ ១ ដង ។ចំពោះវាសនាវិញគេទើបតែដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ក្នុងការប្រកួតពានរង្វាន់មួយដែរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៥២ដង ចាញ់ចាញ់១០ដង និង ស្មើពិន្ទុ ១ ដង ។

នេះជាការជួបគ្នាដំបូងហើយរបស់អ្នកប្រដាល់ទាំង ២ រូបនេះ ។ ចាំមើលជ័យជំនះជារបស់គឹម វាសនា ឬជារបស់ផ្លាយ ណយ ?

Him-Serey-Phat-Ek [800x600]