ក្តាប់បានមុខសញ្ញា១០០%ហើយករណីបាញ់ប្រហារមកលើជនរងគ្រោះ៣នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅចំនុចអូរហ៊ុច

0
44

ខេត្តមណ្ឌលគិរី៖ យោងតាមរបាយការណ៏របស់ស្នងការខេត្តមណ្ឌលគិរី ដែលបានដាក់ជូន នាយឧត្តមសេនីយ៍ នេតសាវឿន អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារយ៉ាងឃោរឃៅមកលើជនរងគ្រោះកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៨នាពេលថ្មីៗនេះ នៅចំណុចអូរហ៊ុច ស្ថិតក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កម្លាំងរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន រកជនខ្មាន់កាំភ្លើងដៃដល់ដែលបានវាយប្រហារមកលើជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម។

IMG-20180201-WA0010

ក្នុងរបាយការណ៍នោះបានលើកឡើងថា ជនសង្ស័យ
កំពុងស្ថិតក្នុងការតាមចាប់ខ្លួនទី១ នាយនគរបាលប៉ុស្តិ៍អូរលែ ឈ្មោះ ផល ពេញ ទី២ឈ្មោះ ងួរ ជាមន្រ្តីយោធាការពារព្រំដែននៅតំបន់អូរលែ និងទី៣ឈ្មោះកើត វេហា ជាមន្រ្តីយោធាការពារព្រំដែនអូរលែ ដែលបានរងចោទថា បានបាញ់សម្លាប់ជនរងគ្រោះ ក្រោយពីកម្លាំងរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញមនុស្ស៥នាក់(សាក្សី)មកសួរនាំ ប្រមូលព័ត៍មាន។

តាមប្រភពព័ត៍មានបានអោយដឹងនៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៨នេះថា ជនសង្ស័យឈ្មោះ កើត វេហា ហៅឆៃ ជាមន្រ្តីយោធាការពារព្រំដែនអូរលែ ត្រូវបានចូលខ្លួនមកសារភាពហើយកាលពីយប់មិញ ចំណែកនាយនគរបាលប៉ុស្តិ៍អូរលែ ឈ្មោះ ផល ពេញ និងឈ្មោះ ងួរ ជាមន្ត្រីយោធាការពារព្រុំដែនអូរលែ កំពុងរត់គេចខ្លួន សមត្ថកិច្ចដុតដៃដុតជើងកំពុងតាមរកនៅឡើយ។

IMG-20180201-WA0013

ជុំវិញទៅនឹងការបាញ់ប្រហារខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងនៅព្រឹកថ្ងៃទី១ខែកុម្ភៈនេះថា ឯកឧត្តម បានដាក់បញ្ជាអោយសមត្ថកិច្ចធ្វើយ៉ាងណាចុះស្រាវជ្រាវចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់នៅព្រឹកថ្ងៃដដែលនេះថា ជនសង្ស័យត្រូវបានក្តាប់មុខសញ្ញាបានហើយ សមត្ថកិច្ចរបស់លោកកំពុងចុះស្រាវជ្រាវ តាមរកចាប់ជនដៃដល់ ដែលវាយប្រហារមកលើជនរងគ្រោះ។

គួររំលឹកផងដែរថា សកម្មភាពបាញ់ប្រហាយ៉ាងសាហាវមកលើជនរងគ្រោះ០៣នាក់បណ្តាលអោយស្លាប់០២នាក់នៅកន្លែងកើតហេតុ ហើយម្នាក់ទៀតត្រូវបានស្លាប់នៅពេលបញ្ជូនជិតដល់មន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យបានកើតឡើងនៅវេលាម៉ោង៣ជិត៤រសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០១៨ នៅចំនុចអូរហ៊ុច ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី រវាងព្រំដែនកម្ពុជា វៀតណាម។

ជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះ ថុល ខ្នា ភេទប្រុស ខាងបុគ្គលិករបស់អង្គWCS ទី២ឈ្មោះ តើន សុខណៃ ភេទប្រុសជាមន្រ្តីឧទ្យាននុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទី៣ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ ដោយ(មនោរម្យ)

IMG-20180201-WA0012

IMG-20180201-WA0018

IMG-20180201-WA0016

IMG-20180201-WA0009

IMG-20180201-WA0017

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here