ឃីម បូរ៉ាជួបជើងខ្លាំង នៅលើសង្វៀនBoostrong Fire Fighting

241

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤កុម្ភៈអ្នកប្រដាល់កម្ពុជាឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Ngenthong )លើសង្វៀនBoostrong Fire Fighting របស់អាស៊ីអាគ្នេយ៍។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

បូរ៉ាជាអ្នកប្រដាល់មួយរូបដែលមានស្នៀតវ៉ៃល្អពិសេសកែង កណ្ដាប់ដៃ និង ជង្គង់របស់គេវ៉ៃចេញម្ដងៗមានប្រសិទ្ធិភាពណាស់តែអ្នកប្រដាល់រូបនេះមុខអន់ហើយចិត្តអំណត់មានកម្រិតទាបណាស់ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧៦ដង ចាញ់២៤ដងនិងស្មើពិន្ទុ២ ដង ។

ចំពោះអ្នកប្រដាល់ថៃផាត ងិនថងវិញគេក៏មានកលល្បិចវ៉ៃមិនអន់ដែរតែអ្នកប្រដាល់រូបនេះវ៉ៃមិនសម្រុកខ្លាំងទៅលើគូន្រកួតនោះទេបើគូប្រកួតវាយប្រហារគេដកថយហើយទើបវាយសងទៅវិញ ។ការវាយចេញរបស់គេមួយៗតែក៏មានប្រសិទ្ធិភាពខ្លាំងដែរ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៩ដង ចាញ់ ១៤ដង ។សម្រាប់ជំនួបនេះមិនដឹងថាជ័យជំនះជារបស់ឃីម បូរ៉ា ឬ ផាត ងិនថងឡើយ ។

Khim-Bora-Phat-Ngenthong [800x600]